ពលរដ្ឋ និងកម្មករមកពីខេត្តកំពង់ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិនចង់ឃើញបាតុកម្ម​នៅកូរ៉េ​ក្រោមរូបភាពចាញ់កលល្បិចទណ្ឌិតក្បត់ជាតិបីជំនាន់

2025/02/25 07:16:12 pm        243

ប្រជាពលរដ្ឋ និងកម្មករនៅខេត្តកំពង់ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង បានប្រកាសពហិការប្រឆាំងនឹងផែនការធ្វើបាតុកម្មនៅសាធារណរដ្ឋកូរ៉េដែលរៀបចំដោយក្រុមជ្រុលនិយមក្រៅច្បាប់ ខណៈពួកគេមិនចង់ឃើញចលនាបំផុសបំផុលប្រឆាំងខ្មែរនិងខ្មែរក្រោមរូបភាពចាញ់កលល្បិចទណ្ឌិត សម រង្ស៊ីនោះទេ។

អ្នកស្រី សំ គឹមហ៊ង ប្រជាពលរដ្ឋដែលបម្រើការងារជាសហជីពនៅក្រុមហ៊ុន ប៉ាស៊ីហ្វិក អឹមភើរឹល ខេត្តកំពង់ស្ពឺបាននិយាយថា៖«ទណ្ឌិត សម រង្ស៊ី តែងតែរៀបចំកលល្បិចគ្រប់រូបភាព ដើម្បីកៀរគរមនុស្សទៅចូលរួមបាតុកម្ម ហើយបាតុកម្មនោះ ក៏បង្កបញ្ហាប្រឈមជាច្រើនដល់ពលរដ្ឋ កម្មករទាំងនៅក្នុងស្រុក និងនៅបរទេស»។

អ្នកស្រីបន្តថា៖«យើងទទួលបានមេរៀនជាច្រើនមកហើយតាមរយៈផែនការបាតុកម្មនៅកម្ពុជា គឺគ្មាននាំឱ្យមានផលចំនេញអ្វីទេ យើងជាប្រជាពលរដ្ឋជាអ្នកខាតបង់គ្រប់ទម្រង់ទាំងអស់។ ដូច្នេះខ្ញុំមិនចង់ឃើញពលរដ្ឋយើងចាញ់បោកបុគ្គលសម រង្ស៊ី បន្តទៀតនោះទេ យើងគ្រប់គ្នាបន្តការងាររបស់យើងជាធម្មតា ហើយកុំទៅចូលរួមបាតុកម្មជាមួយក្រុមជ្រុលនិយមទាំងអស់នោះ»។

អ្នកស្រី គឹមហ៊ង បន្ថែមថា ការធ្វើបាតុកម្មលើទឹកដីបរទេសទៀតសោធ គឺនឹងធ្វើឱ្យកេរ្ដិ៍ឈ្មោះ និងកិត្តិយសជាតិអាប់ឱននៅលើឆាកអន្តរជាតិដោយសារសកម្មភាពក្រុមជ្រុលនិយមទាំងនោះ។ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ គួរតែតាំងខ្លួនជាទូតសុច្ចន្ទៈរបស់ជាតិកម្ពុជានៅឯបរទេស ខិតខំប្រឹងប្រែងផ្សព្វផ្សាយនូវអ្វីដែលជាសត្ដានុពលរបស់កម្ពុជា។

លោក អឹម ប្រាក់ ពលរដ្ឋបម្រើការងារជាសហជីពអភិវឌ្ឍន៍កម្មករនៅក្រុមហ៊ុន ឡឺក្រោនស៊ូ ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាមបានថ្លែងថា៖«ខ្ញុំនៅតែឆ្ងល់ថា ពលរដ្ឋយើងនៅក្រៅប្រទេសមួយចំនួន តែបន្តចាញ់ល្បិចកលរបស់ទណ្ឌិត សម រង្ស៊ី គឺគាត់រត់ចោលយើង ហើយអង្គុយចាំតែញុះញង់ឱ្យបាតុកម្មនៅក្រៅប្រទេស ដើម្បីបម្រើមហិជ្ជាតានយោបាយរបស់ខ្លួនប៉ុណ្ណោះ»។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅប្រទេស គួរតែឈប់ចាញ់បោកទណ្ឌិត សម រង្ស៊ី ព្រោះអាចប៉ះពាល់ដល់ការងាររបស់បងប្អូនពលករ និងបង្ហាញរូបភាពមិនល្អទាល់តែសោះលើទឹកដីបរទេសដែលជាទីតាំងបម្រើការងាររបស់បងប្អូន។

ចំណែកលោក ម៉ៅ រុំ ប្រជាពលរដ្ឋបម្រើការងារជាសហជីពកម្មករប្រជាធិបតេយ្យនៅក្រុមហ៊ុន ជាដេយី សេហ្វធី នៅខេត្តកំពតបាននិយាយថា៖«ប្រសិនបើធ្វើបាតុកម្មបែបនេះ គឺនឹងប៉ះពាល់ពលករដែលកំពុងធ្វើការនៅប្រទេសកូរ៉េ ហើយប៉ះពាល់ដល់បងប្អូនពលរដ្ឋខ្មែរជំនាន់ក្រោយដែលចង់ទៅធ្វើការនៅទីនោះដែរ។ អ៊ីចឹង អាចត្រូវបានរដ្ឋាភិបាលបរទេសកាត់ផ្តាច់ការទទួលពលករខ្មែរយើងជាដើម»។

លោកបានអំពាវនាវឱ្យពលរដ្ឋនៅសាធារណរដ្ឋកូរ៉េកុំទៅចូលរួមបាតុកម្ម ដើម្បីរក្សាសេចក្ដីថ្លៃថ្នូររបស់ជាតិ ហើយជឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក្នុងការដោះស្រាយដោយសន្តិវិធីជាមួយភាគីថៃ។

អ្នកស្រី អ៊ួង សុភាព ពលរដ្ឋបម្រើការងារជាសហជីពរក្សាសិទ្ធិកម្មករប្រចាំរោងចក្រ អ៊ីលីត (ខេមបូឌា) នៅក្រុងបាវិត ខេត្តស្វាយរៀងបាននិយាយថា៖«យើងទុកលទ្ធភាពនេះឱ្យរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី។ បងប្អូនពលករខ្មែរ ត្រូវជឿជាក់លើមេដឹកនាំខ្មែរខ្លួនឯង ដើម្បីដោះស្រាយបញ្ហាជាតិ ចៀសវាងមានជម្លោះការទូត»។

អ្នកស្រីបានអំពាវនាវឱ្យពលរដ្ឋខ្មែរនៅបរទេសទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងតាមរយៈការចរចារដោយសន្តិវិធីជាជាងនាំគ្នាធ្វើបាតុកម្មពោរពេញដោយកំហឹង។

លោក ចាន់ លឿង ពលរដ្ឋបម្រើការងារជាសហជីពសុវត្ថិភាពកម្មករ ក្រុមហ៊ុន ថប ស្ព័ត នៅតំបន់សេដ្ឋកិច្ចពិសេស មេតហាធេន ក្រុងបាវិត ខេត្តស្វាយរៀងបាននិយាយថា៖«ខ្ញុំសូមប្រឆាំងការធ្វើបាតុកម្មជាដែលជាការបំផុសបំផុលពីសំណាក់ក្រុមជ្រុលនិយមម្តងហើយម្តងទៀត ហើយនឹងមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបាននោះទេ»។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការទាញភ្ជាប់បញ្ហាកោះគុតដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នានៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃមកបញ្ឆេះកំហឹងពលរដ្ឋក្នុងចេតនាទុច្ចរិតបង្កឱ្យមានជម្លោះរវាងប្រទេសជិតខាង និងនាំឱ្យខ្មែរបែកបាក់ជាតិជាខ្លាំង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm