អ្នកជំនាញចាត់ទុកយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាឱកាសប្រជាពលរដ្ឋ​ពង្រីកអាជីវកម្ម

2025/02/25 08:58:28 pm        232

អ្នកជំនាញ ចាត់ទុកយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាឱកាស​សម្រាប់​ប្រជា​ពលរដ្ឋ​នៃការផ្លាស់ប្តូរអាជីវកម្ម ពីតូចទៅធំ, ពីការទទួលបានប្រាក់ចំណូលតិចតួច ឈានទៅ​រក​ប្រាក់​ចំណូលកាន់តែច្រើន ការចូលរួមបង្កើតការងារ និងការចូលរួមក្នុង សេដ្ឋកិច្ចជាតិ។

លោក នួន រស្មី ទីប្រឹក្សាបច្ចេកទេស នៃសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ BTV អំពី យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​រាជ​រដ្ឋាភិបាល​នេះថា ប្រទេសដែលមានលំហូរសេដ្ឋកិច្ចល្អ ប្រជាពលរដ្ឋ មានជីវភាពធូរធារ មិនមែន​ពឹង​ផ្អែក​ទៅ​លើ​សហគ្រាស ឬឧស្សាហកម្មធំៗទាំងស្រុងនោះទេ ពោលគឺការចូលរួម​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រ​ព័ន្ធ ឈានចូលទៅក្នុងប្រព័ន្ធ ដើម្បីរួមគ្នា​ក្លាយ​ជា​កំលាំង​ចលករ​ដ៏​សំខាន់​នៅ​ក្នុង​ចំណូល​សេដ្ឋកិច្ច ដែលអាចកែលម្អដល់ជីវភាពរស់នៅ របស់ប្រជាជន តាមរយៈការ​ទទួល​បាន​ប្រាក់​ចំណូល​កាន់​តែសមរម្យ ជាសង្គមមួយដែលរីកចម្រើន និងស៊ីវីល័យ។

លោក បន្តថា ជុំវិញបញ្ហានេះ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា តែងតែយកចិត្តទុកដាក់ ជាពិសេសមូលដ្ឋានអាជីវកម្ម ទេសចរណ៍ ក្នុងកម្រិតមីក្រូ និងតូច ដើម្បីជំរុញលើក​ទឹក​ចិត្ត​ឱ្យ​ពួក​គាត់​ផ្លាស់​ប្តូរអាជីវកម្ម ពោលគឺការអភិវឌ្ឍអាជីកម្មពីលក្ខណៈគ្រួសារ ឬពីអាជីវកម្ម​តូច​ទៅ​ជា​អាជីវ​កម្ម​ធំ ជាក់ស្តែងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាល នេះ​គឺ​ជា​ឱកាស ក្នុងការពង្រឹងនិងពង្រីកវិសាលភាពអាជីវកម្មរបស់ពួកគាត់ ដើម្បី​ការ​ឈាន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ជា​ប្រធាន​គណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) លើក​ឡើង​ថា បច្ចុប្បន្នសកលោកមានការប្រែប្រួលលឿន និងភាព ប្រាកដប្រជាកាន់តែខ្ពស់ ដែលបញ្ហា​នេះ​ទើបរាជរដ្ឋាភិបាលកែលម្អរចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យមានសម្ទុះលឿន ធ្វើ យ៉ាង​ណាឱ្យធននិងវិបត្តិ, ដូច្នេះសូមបងបងប្អូនចុះឈ្មោះឱ្យបានទាំងអស់គ្នា ការចុះ​ឈ្មោះគឺ​ការ​កំណត់​នូវ​អត្តសញ្ញាណ ដែលធ្វើឱ្យ បងប្អូនមានលទ្ធភាពទទួលបានអត្ថប្រយោជន៍ ព្រោះ​បច្ចុប្បន្ន​គឺ​យើង​នូវខ្វះទិន្នន័យនេះនៅឡើយ។ ឯកឧត្តមបញ្ជាក់ថា ចំពោះការងារ ចុះឈ្មោះ​នេះ​គឺ​មិន​ពាក់​ព័ន្ធ​និងពន្ធដារ ដូចការចុះបញ្ជីការរបស់ក្រុមហ៊ុន សហគ្រាសផ្សេងៗនោះទេ ពោលគឺ​ការ​ចុះ​ឈ្មោះ​ដោ​យស្មោះ ចិត្ត គ្មានការបង់ថ្លៃ ឬការចាប់បង្ខំនោះឡើយ។

សូមបញ្ជាក់ថា ជុំវិញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គិតមកដល់ថ្ងៃទី២២ ខែកុម្ភៈ នេះ គណៈ​កម្មាធិការ ទទួលបានការចុះ ឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងប្រទេស បាន​ចំនួន​ជាង ១៨,៥០០ នាក់ ក្នុងនោះបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជានិយោជិត មានចំនួនជាង ១,២០០ នាក់, សហគ្រាសធុនមីក្រូ ៨៦៤ នាក់ និងស្វ័យនិយោជន៍ មានចំនួនជាង ១៦,៣០០ នាក់៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm