ប្រតិបត្តិការស្វែងរកយន្តហោះម៉ាឡេស៊ី MH370 ដែលបាត់ខ្លួនជាង ១០ឆ្នាំ បានចាប់ផ្តើមជាថ្មី

2025/02/25 09:29:46 pm        492

ការស្វែងរកយន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលជួបជោគវាសនាមិនល្អ បានចាប់ផ្តើមជាថ្មីនៅលើមហាសមុទ្រឥណ្ឌា ដោយនោះទំនងជាការប៉ុនប៉ងចុងក្រោយក្នុងការស្វែងរកយន្តហោះដែលបានបាត់ខ្លួនកាលពី ១១ឆ្នាំមុននេះ។

ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី និងអង់គ្លេសបានរាយការណ៍នៅថ្ងៃអង្គារ (២៥ កុម្ភៈ) នេះថា ក្រុមហ៊ុនរុករកតាមសមុទ្រឯកជន ដែលមានមូលដ្ឋាននៅអាមេរិក និងចក្រភពអង់គ្លេស ឈ្មោះថា Ocean Infinity បានទៅដល់តំបន់ស្វែងរកថ្មី ដែលមានចម្ងាយប្រហែល ១.៥០០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រនៃទីក្រុង Perth របស់អូស្រ្តាលី កាលពីចុងសប្តាហ៍កន្លងទៅ។

សារព័ត៌មានរាយការណ៍ថា យានក្រោមទឹកស្វ័យប្រវត្តិត្រូវដាក់ពង្រាយពីនាវាស្វែងរក ក្នុងពេលប៉ុន្មានម៉ោងបន្ទាប់ពីទៅដល់ ហើយចាប់ផ្តើមស្កែនលម្អិតលើបាតសមុទ្រដើម្បីរកបំណែកយន្តហោះ MH370 ដែលអាចមាននៅទីនោះ ខណៈនឹងត្រូវស្វែងរកនៅក្នុងតំបន់ ១៥.០០០គីឡូម៉ែត្រក្រឡា សម្រាប់ពេល ៦សប្តាហ៍ ដែលនឹង "យកចិត្តទុកដាក់បន្ថែមលើចំណុចចំនួនបួន" ជាទីដែលអ្នកស្រាវជ្រាវមួយចំនួនគិតថា ប្រហែលមានបំណែកយន្តហោះប្រភេទ Boeing 777 នោះ។

គួររម្លឹកថា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជើងហោះហើរនេះបានហោះចេញពីទីក្រុងកូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំង ដោយដឹកអ្នកដំណើរចំនួន ២២៧នាក់ និងបុគ្គលិក ១២នាក់ ប៉ុន្តែក្រោយមក យន្តហោះនោះបានបាត់ខ្លួន ហើយរកមិនឃើញឡើយ ខណៈការស្វែងរកកន្លងមកបានបរាជ័យ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm