ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំគណៈប្រតិភូ CfRIV ​ចុះពិនិត្យសកម្មភាព​បោសសម្អាតមីនរបស់​អង្គភាពស៊ីម៉ាក់ នៅស្រុកសំឡូត ខេត្តបាត់ដំបង

2025/02/25 10:40:02 pm        466

នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CfRIV) ចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ និងជួបសំណេះសំណាលជាមួយអ្នកទទួលផល និងជនរងគ្រោះថ្នាក់ដោយសារមីន ស្ថិតក្នុងភូមិពាម ឃុំតាតោក ស្រុកសំឡូត ខេត្ត បាត់ដំបង។ ចម្ការមីនដែលចុះពិនិត្យ ប្រតិបត្តិការបោសសម្អាតដោយអង្គភាពស៊ីម៉ាក់ និងគាំទ្រដោយគម្រោង CfRIV ដែលផ្តល់ថវិកាជំនួយដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), ប្រទេសអូស្រ្តាលី, សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារ KOICA និងប្រទេសណូវែលហ្សេឡង់។

ក្នុងការចុះពិនិត្យនេះ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងរដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងណូវែលហ្សេឡង់ ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូដទៃទៀត ដែលតែងតែផ្តល់ការគាំទ្រប្រកបដោយទឹកចិត្តសប្បុរស និងឈរក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ដើម្បីសុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពល រដ្ឋនៅតាមមូលដ្ឋាន ជាពិសេសចូលរួមក្នុងការអនុវត្តគោលនយោ បាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់អង្គភាពស៊ីម៉ាក់ ដែលជាប្រតិបត្តិករជាតិដ៏ឆ្នើម ក្នុងការរំដោះផ្ទៃដីចេញពីការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមអស់រយៈពេលជាង ៣០ឆ្នាំ មក នេះ។ ជាមួយគ្នានោះ ឯកឧត្តម បានចូលរួមរំលែកមរណទុក្ខចំពោះការបាត់បង់អ្នកបោសសម្អាតមីនដ៏ឆ្នើមរបស់អង្គភាពស៊ីម៉ាក់ ក្នុងខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ។

តំណាងម្ចាស់ជំនួយបោសសម្អាតមីន បានថ្លែងបញ្ជាក់ថា ប្រទេសជាមិត្ត និងគ្រប់ដៃគូទាំងអស់ ពេញចិត្តនឹងចូលរួមក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៅក្នុងតំបន់សំឡូត ក៏ដូចជាគ្រប់តំបន់ទាំងអស់នៅទូទាំងប្រទេស ក្នុងការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន លប់បំបាត់ទុក្ខវេទនា និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានជំរុញឲ្យប្រជា ពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រើប្រាស់ផ្ទៃដីបោសសម្អាតរួច ឲ្យ បានច្រើន និងគ្រប់ៗគ្នា ដោយមិនត្រូវទុកដីឲ្យនៅទំនេរចោលឡើយ ដើម្បីការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពគ្រួសារ និងស្របតាមបំណងប្រាថ្នាប្រកបដោយទឹកចិត្តសប្បុរសរបស់ម្ចាស់ជំនួយ។      ឯកឧត្តម បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវចូលទៅក្នុងតំបន់ណា ដែលមិនទាន់ធ្វើការបោសសម្អាត និងសង្ស័យថាមានមីន។ប្រជាពលរដ្ឋជាអ្នក ទទួលផល ពិតជាមានសេចក្តីសប្បាយ រីករាយ ដែលបានជួបផ្ទាល់ជាមួយម្ចាស់ជំនួយ ក្នុងការជួយផ្តល់សុខសុវត្ថិភាព លើដីរបស់គាត់ ដែលអាចឲ្យគាត់អាចបង្កបង្កើនផល ដោយគ្មានការភ័យខ្លាច និងមានចំណូលកើនឡើង សម្រាប់គ្រួសាររបស់គាត់៕ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm