xអ្នកវិទ្យាសាស្ត្រនយោបាយរូម៉ានីលោក Dan Dungaciu បាននិយាយថា ជម្លោះអ៊ុយក្រែន នឹងត្រូវបានដោះស្រាយ «ដោយផ្អែកលើការពិត» ហើយមិនមែនពឹងផ្អែកលើឧត្តមគតិមនោគមន៍វិជ្ជា ដែលប្រាថ្នាចង់បាននោះទេ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មាន Agerpresថា៖«អ៊ុយក្រែនគ្រាន់តែជាសំណុំរឿងមួយក្នុងចំណោម [សំណុំរឿងមួយចំនួន] ដែល [ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវតែដោះស្រាយដោយសន្តិវិធី។ សំណុំរឿងមួយនេះ ហើយក៏មិនមែនជាសំណុំរឿង សំខាន់បំផុតនោះទេ។ ដោយសារតែអ៊ុយក្រែន មិនមែនជាបញ្ហាសម្រាប់សន្តិសុខរបស់អាមេរិក ហើយអឺរ៉ុបគួរតែយល់អំពីបញ្ហានេះ។
នេះគឺជាមូលហេតុដែលសំណុំរឿងនេះ នឹងត្រូវបានដោះស្រាយ ដោយផ្អែកលើការពិត ពោលគឺមិនមែនការគិតតាមបំណងប្រាថ្នា ឬការកែតម្រូវមនោគមន៍វិជ្ជាដែរ។
យោងតាមអ្នកជំនាញរូបនេះ បានឲ្យដឹងថា៖«តម្លៃសន្តិសុខរយៈពេលខ្លីរបស់អឺរ៉ុប គឺតិចតួចបំផុត ហើយ បេសកកម្មរក្សាសន្តិភាពអឺរ៉ុប ដែលមានសក្តានុពល [នៅអ៊ុយក្រែន] នឹងនៅតែទាមទារការធានាសន្តិសុខពីជនជាតិអាមេរិក»។