សមយុទ្ធយោធាដ៏ធំបំផុត និងមានរយៈពេលយូរបំផុតមួយរបស់តំបន់អាស៊ីអាគ្នេយ៍ បានចាប់ផ្តើមហើយ នៅថ្ងៃអង្គារ (ទី២៥ ខែកុម្ភៈ) នេះ នៅភាគឦសានប្រទេសថៃ។
យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ បានឲ្យដឹងថា ទាហានជាង ៨.០០០នាក់ មកពី ៣០ប្រទេស កំពុងចូលរួមក្នុងសមយុទ្ធឈ្មោះថា «Cobra Gold»។
ហើយបើយោងតាមមន្ត្រីយោធា បានឲ្យដឹងថា ការហ្វឹកហ្វឺន នៅឆ្នាំនេះ រួមមានសមយុទ្ធបញ្ជា និងគ្រប់គ្រង ប្រតិបត្តិការផ្ដល់ជំនួយមនុស្សធម៌ សមយុទ្ធនៅទីវាល ការការពារតាមប្រព័ន្ធអ៊ីនធឺណិត ប្រតិបត្តិការអវកាស និងយុទ្ធសាស្ត្រប្រឆាំងយានដ្រូន ដែលឆ្លុះបញ្ចាំងពីលក្ខណៈវិវត្តនៃសង្គ្រាមសម័យទំនើប។
សូមបញ្ជាក់ថា សមយុទ្ធ Cobra Gold លើកទី៤៤ នេះ ត្រូវដំណើរការរហូតដល់ថ្ងៃទី៧ ខែមីនា៕



