ចក្រភពអង់គ្លេសនឹងដាក់ទណ្ឌកម្មរ៉្វាន់ដា ឆាប់ៗនេះ ដើម្បីឆ្លើយតបនឹងជម្លោះ នៅកុងហ្គោ

2025/02/25 11:17:58 pm        36

រដ្ឋមន្ត្រីម្នាក់ នៅក្នុងការិយាល័យការបរទេសចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ (ទី២៤ ខែកុម្ភៈ) បានប្រាប់សារព័ត៌មាន Reuters ថា ប្រទេសអង់គ្លេសនឹងដាក់ទណ្ឌកម្ម ក្នុងពេលឆាប់ៗនេះ ចំពោះប្រទេសរ៉្វាន់ដា ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នា នៅក្នុងប្រទេសជិតខាងកុងហ្គោ។

នៅពេលត្រូវបានសួរថា តើចក្រភពអង់គ្លេស នឹងដាក់ទណ្ឌកម្មលើប្រទេសរ៉វាន់ដាដែរ ឬទេ លោក Ray Collins ដែលទទួលបន្ទុកគោលនយោបាយអាហ្វ្រិក ក្នុងឋានៈជារដ្ឋមន្ត្រីកម្រិតរដ្ឋ នៅក្នុងការិយាល័យការបរទេស បានឆ្លើយថា «មែនហើយ»។ ហើយនៅពេលសួរពីពេលវេលា លោកបានប្រាប់ថា «ឆាប់ៗនេះ»។

ដោយបាននិយាយទៅកាន់សារព័ត៌មាន Reuters នៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Collins បានបន្ថែមថា៖ «ចក្រភពអង់គ្លេស បានបង្ហាញជំហរច្បាស់លាស់ ចំពោះប្រទេសរ៉្វាន់ដា ហើយនឹងចាត់វិធានការក្នុងពេលឆាប់ៗនេះ»។

គួរបញ្ជាក់ថា រ៉្វាន់ដាកំពុងប្រឈមនឹងសម្ពាធសកល ជុំវិញការចោទប្រកាន់ ដែលថា ប្រទេសនេះគាំទ្រក្រុម M23 ដែលចាប់តាំងពីខែមករាមក បានដណ្តើមកាន់កាប់តំបន់ដ៏ធំ នៅភាគខាងកើតប្រទេសកុងហ្គោ ក្នុងនោះរួមទាំងទីក្រុង Goma និង Bukavu ផងដែរ ហើយនិងតំបន់សម្បូរធនធានរ៉ែដ៏មានតម្លៃ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        163
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        151
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm