ប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយកាលពីថ្ងៃចន្ទថា បទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី អាចនឹងព្រមព្រៀងគ្នាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News បន្ទាប់ពីមានជំនួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅឯសេតវិមានកាលពីថ្ងៃចន្ទ លោក Macron បានឆ្លុះបញ្ចាំងពីកិច្ចចរចាកំពុងបន្តលើបញ្ហាសំខាន់ៗ រួមទាំងការប្តេជ្ញាចិត្តចំពោះសន្តិសុខ ការដោះដូរទឹកដី និងការកសាងសេដ្ឋកិច្ចឡើងវិញសម្រាប់អ៊ុយក្រែន ។
លោកនិយាយថា បារាំង និងចក្រភពអង់គ្លេស កំពុងធ្វើការលើសំណើរួមគ្នា ក្នុងការដាក់ពង្រាយទាហានមិនធ្វើសង្រ្គាម ដើម្បីជួយរក្សាស្ថិរភាព ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ។
ពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម លោក Macron ជំទាស់ចំពោះការដំឡើងពន្ធ ដោយលោកនិយាយថា អាទិភាពគួរតែពង្រឹងវិស័យការពារជាតិ និងសន្តិសុខ ជាជាងចូលរួមជម្លោះពាណិជ្ជកម្មព្រមគ្នាជាមួយចិន និងអឺរ៉ុប ។
លោកនិយាយថា ពួកយើងចង់បានសន្តិភាព ហើយលោកគិតថា គំនិតផ្តួចផ្តើមរបស់លោក Trump គឺវិជ្ជមានខ្លាំងណាស់ ។ ពួកយើងត្រូវប្រុងប្រយ័ត្ន ពីព្រោះថាពួកយើងត្រូវការអ្វីមួយជាអាទិ៍ សម្រាប់អ៊ុយក្រែន ប៉ុន្តែសម្រាប់សន្តិសុខរបស់អឺរ៉ុប និងបារាំងផងដែរ ។
លោកបន្តថា ម្យ៉ាងវិញទៀត ពួកយើងត្រូវធ្វើការរួមគ្នាដើម្បីធានាបានសន្តិសុខ ហើយពួកយើងត្រូវការធានាថា សន្តិភាពមួយនេះ នឹងត្រូវគោរពដោយរុស្ស៊ ៕