លោក Trump និយាយថា លោក Putinទទួលយកគំនិតក្រុមថែរក្សាសន្តិភាពជាផ្នែកមួយនៃកិច្ចព្រមព្រៀងអ៊ុយក្រែន

2025/02/25 11:26:02 pm        70

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទទួលយកគំនិតដែលថា អឺរ៉ុបនឹងបញ្ជូនក្រុមថែរក្សាសន្តិភាពទៅកាន់អ៊ុយក្រែន ហើយប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយថា អឺរ៉ុបត្រៀមខ្លួនរួចរាល់ក្នុងការជួយជ្រោមជ្រែង ។

លោក Trump និងលោក Macron បានពង្រាងកិច្ចខិតខំ ដើម្បីចរចាបញ្ចប់សង្រ្គាមអ៊ុយក្រែននៅឯសេតវិមាន ក្រោយពួកគេចូលរួមសន្និសីទតាមវីដេអូជាមួយក្រុមមេដឹកនាំប្រទេសមានឧស្សាហកម្មរីកលូតលាស់ G7 ដើម្បីប្រារព្ធខួប ៣ឆ្នាំនៃការចាប់ផ្តើមសង្រ្គាមអ៊ុយក្រែន ។

លោក Trump បាននិយាយពីការទទួលយកកងកម្លាំងថែរក្សាសន្តិភាពរបស់លោក Putinថា បាទ គាត់នឹងព្រមទទួលយក ។ លោកបានសួរគាត់ជាពិសេសលើសំនួរមួយនេះ ហើយគាត់និយាយថា គាត់គ្មានបញ្ហាជាមួយវានោះទេ ។

លោក Macron ដែលជាមេដឹកនាំអឺរ៉ុបលើកដំបូងគេបានជួបលោក Trumpចាប់តាំងពីគាត់ឡើងកាន់អំណាចកាលពីរយៈពេល ១ខែមុន បាននិយាយថា អឺរ៉ុបដើរតួក្នុងការផ្តល់ការធានាសន្តិសុខ ។ លោកថា ដំបូងបទឈប់បាញ់ត្រូវការចរចា ហើយបន្ទាប់មក កិច្ចព្រមព្រៀងសន្តិភាពត្រូវគាំទ្រដោយការធានាសន្តិសុខ ។ 

លោកបន្តថា ពួកយើងបានត្រៀមខ្លួនរួចរាល់ ហើយចង់ផ្តល់ការធានាសន្តិសុខទាំងអស់នេះ ដែលអាចប្រហែលរួមទាំងទាហាន ប៉ុន្តែពួកគេទៅទីនោះ ដើម្បីរក្សាសន្តិភាពប៉ុណ្ណោះ ។

ខណៈពេលនោះដែរ លោក Trump និយាយថា សហរដ្ឋអាមេរិកកាន់តែខិតជិតបំផុតនឹងកិច្ចព្រមព្រៀងរ៉ែ ជាមួយអ៊ុយក្រែន ហើយលោកអាចនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ពេលក្រោយក្នុងសប្តាហ៍នេះ ឬសប្តាហ៍ក្រោយ ដើម្បីទទួលបានកិច្ចព្រមព្រៀង ។

លោក Trump និយាយពីលោក Zelenskiy ថា គាត់អាចនឹងមកទីនេះ នៅសប្តាហ៍នេះ ឬសប្តាហ៍ក្រោយ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលវាគឺជាការល្អប្រសើរ ។ លោកថា លោកនឹងជួបជាមួយលោក Putinនៅពេលណាមួយផងដែរ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        89
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        133
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm