សិស្សនៅទីក្រុងភាគខាងកើត Bukavu របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានវិលត្រឡប់ទៅកាន់សាលារៀនវិញហើយកាលពីថ្ងៃចន្ទ បន្ទាប់ពីការបង្គាប់បញ្ជារពីក្រុមឧទ្ទាម M23 ដែលបានរឹបអូសការគ្រប់គ្រងរដ្ឋធានីនៃខេត្តយុទ្ធសាស្រ្ត South Kivuមួយនេះ កាលពីពេលថ្មីៗកន្លងទៅ ។
ក្រុមចលនាឧទ្ទាមគាំទ្រដោយប្រទេសរ៉្វាន់ដាមួយនេះ ដែលបានពង្រីកទឹកដីរបស់ខ្លួននៅតំបន់ភាគខាងកើតកុងហ្គោ ចាប់តាំងពីខែមករារហូតមក បានបញ្ជាឲ្យស្ថាប័នអប់រំ ចាប់ផ្តើមប្រតិបត្តិការឡើងវិញ ក្រោយការផ្អាកមួយរយៈពេល បន្ទាប់ពីការដណ្តើមគ្រប់គ្រងទីក្រុង Bukavu របស់ពួកគេកាលពីសប្តាហ៍មុន ។
ទាហាន M23បានល្បាតតាមដងផ្លូវនៅក្រៅអគារសាលារៀន ពេលដែលក្មេងៗវិលត្រឡប់ទៅរកការសិក្សារបស់ពួកគេវិញ សរសេរនៅលើក្តារខៀន និងលើកដៃក្នុងថ្នាក់រៀន ដែលធ្លាប់បានបិទបណ្តោះអាសន្ន ពេលដែលក្រុមឧទ្ទាមប្រយុទ្ធដើម្បីការគ្រប់គ្រងទីក្រុង Bukavu ។
ប្រទេសរ៉្វាន់ដា បានច្រានចោលដោយផ្ទាល់ចំពោះការគាំទ្រក្រុមឧទ្ទាម M23 ហើយពួកគេនិយាយថា កងកម្លាំងរបស់ពួកគេ កំពុងការពារខ្លួននៅក្នុងតំបន់ប្រឆាំងនឹងទាហានកុងហ្គោ និងក្រុមជីវពល ដែលចូលរួមជាមួយក្រុមជនល្មើសជនជាតិហ៊ូទូ ប្រព្រឹត្តអំពើប្រល័យពូជសាសន៍ឆ្នាំ ១៩៩៤នៅក្នុងប្រទេសរ៉្វាន់ដា ៕