គ្រឿងចក្រអ៊ីស្រាអែល បានកម្ទេចតំបន់ជាច្រើននៅជំរំជនភៀសខ្លួន Jenin ស្ថិតក្នុងតំបន់វ៉េសប៊ែង ធ្វើឲ្យជនប៉ាឡេស្ទីនមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចដូចតាក់ទិករបស់ពួកគេក្នុងការកម្ទេចតំបន់ហ្កាហ្សាស្រ្ទីប ពេលដែលទាហានរបស់ពួកគេត្រៀមឈរជើងរយៈពេលយូរ ។
ជនប៉ាឡេស្ទីនយ៉ាងហោច ៤ម៉ឺននាក់ គ្មានផ្ទះសម្បែងរស់នៅក្នុងទីក្រុង Jenin និងនៅទីក្រុងជិតខាង Tulkarm ស្ថិតនៅភាគខាងជើងតំបន់វ៉េសប៊ែង ចាប់តាំងពីអ៊ីស្រាអែល ចាប់ផ្តើមប្រតិបត្តិការរបស់ពួកគេរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា បន្ទាប់ពីសង្រ្គាមរយៈពេល ១៥ខែ ។
លោក Basheer Matahen គឺជាអ្នកនាំពាក្យទីក្រុង Jenin និយាយថា ជំរំ Jenin កើតឡើងដូចអ្វីដែលធ្លាប់កើតមានចំពោះជំរំ Jabalia ស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សា ។ បច្ចុប្បន្នជំរំមួយនេះ គ្មានមនុស្សរស់នៅនោះទេ ។
លោកនិយាយថា គ្រឿងចក្រយ៉ាងហោច ១២គ្រឿង បានធ្វើសកម្មភាពកម្ទេចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងជំរំ ដែលធ្លាប់មានមនុស្សរស់នៅច្រើនកុះករ ៕