នៅថ្ងៃអង្គារនេះ គ្រិស្តសាសនិក និងភ្ញៀវទេសចរនៅទីលានចតុរង្គ St. Peter បានបង្ហាញការព្រួយបារម្ភ និងក្តីសង្ឃឹមចំពោះព្រះរាជសុខភាពរបស់សម្តេចប៉ាប Francis ដែលបន្តធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ ដោយសារជំងឺរលាកសួតទាំងសងខាង ។
វិមានវ៉ាទីកង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សម្តេចប៉ាប សម្រាកស្រួលទេពេញមួយយប់ ។
កាលពីថ្ងៃចន្ទម្សិលមិញ វិមានវ៉ាទីកង់ និយាយថា ព្រះរាជសុខភាពរបស់សម្តេចប៉ាបស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែបង្ហាញអការៈល្អប្រសើរតិចតួច ហើយអការៈខ្សោយតម្រងនោម ដែលបានរាយការណ៍ដំបូងកាលពីចុងសប្តាហ៍កន្លងទៅ មិនបណ្តាលឲ្យមានក្តីបារម្ភនោះទេ ។
គួរឲ្យដឹងថា សម្តេចប៉ាបFrancis ព្រះជន្ម ៨៨វស្សា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Gemelli ស្ថិតក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ដោយមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ហើយចាប់តាំងពីពេលនោះមក វាបណ្តាលឲ្យមានបញ្ហាសុខភាព ។
សម្តេច Francis ដែលបានក្លាយជាសម្តេចប៉ាប ចាប់តាំងពីឆ្នាំ ២០១៣រហូតមកនោះ បានប្រឈួន ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ៕