នៅថ្ងៃអង្គារនេះ ក្រុមសកម្មជនមកពីអង្គការសិទ្ធិកម្មករ និងបរិស្ថាន បានជួបជុំគ្នានៅមុខទីស្នាក់ការកណ្តាលគណកម្មការអឺរ៉ុប ស្ថិតក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក រយៈពេល ១ថ្ងៃប៉ុណ្ណោះ មុនការប្រកាសតាមការគ្រោងទុករបស់សហភាពអឺរ៉ុប(EU)លើកិច្ចព្រមព្រៀងឧស្សាហកម្មស្អាត ។
ឯកសារគណកម្មកាអឺរ៉ុប បង្ហាញមុននេះថា EUគ្រោងនឹងសម្រួលច្បាប់ជំនួយរដ្ឋ កាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញថាមពល ហើយបន្ធូរបន្ថយច្បាប់គ្រប់គ្រងការផ្ទុកឧស្ម័នរដូវរងា មកនៅតម្លៃទាបជាងមុន សម្រាប់ឧស្សាហកម្មថាមពល ហើយធ្វើឲ្យមានការប្រកួតប្រជែងជាងមុន ។
អ្នកស្រី Isabelle Schomann មកពីសម្ព័ន្ធសហភាពពាណិជ្ជកម្មអឺរ៉ុប បានធ្វើការការសង្កត់ធ្ងន់ដល់ក្រុមសកម្មជននៅក្រៅទីស្នាក់កណ្តាលសភាពអឺរ៉ុបថា សិទ្ធិកម្មករ និងការការពារកម្មករ មិនមែនជាឧបសគ្គចំពោះការប្រកួតប្រជែងនោះឡើយ ។
ប្រធានគណកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានធ្វើឲ្យការធ្លាក់ចុះឧស្សាហកម្មអឺរ៉ុប ក្លាយជាការផ្តោតសំខាន់សម្រាប់អាណត្តិទី ២របស់លោកស្រី ។
សសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភផែនការប្រកួតប្រជែងរបស់ EUសម្រាប់រយៈពេល ២ឆ្នាំក្រោយ គឺកិច្ចព្រមព្រៀងឧស្សាហកម្មស្អាត ដែលក្រុមប្រតិបត្តិ EUសន្យាគាំទ្រសម្រាប់ឧស្សាហកម្មថាមពល ហើយនិងត្រូវបង្ហាញក្នុងជំនួបជាមួយក្រុមតំណាងឧស្សាហកម្មនៅទីក្រុង Antwerp ប្រទេសបែលហ្ស៊ិក នាថ្ងៃពុធស្អែកនេះ ៕

