ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តាមរយៈសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចបានបញ្ជាក់ថា សម្តេច នឹងអវត្តមានក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភាស្អែក, ការចូលគាល់ព្រះមហាក្សត្រនៅថ្ងៃទី២៨ កុម្ភៈ និងកិច្ចប្រជុំមួយចំនួនទៀតដោយសារសម្ដេចឆ្លងកូវីដ-១៩។
សម្តេចតេជោ បានមានប្រសាសន៍ថា ដើម្បីជៀសវាងការភ័នច្រឡំពីការអវត្តមានរបស់ខ្ញុំក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភានាថ្ងៃស្អែក និងការលុបចោលកម្មវិធីជួបភ្ញៀវមួយចំនួនពិសេសការចូលគាល់ព្រះមហាក្សត្រនាព្រឹកថ្ងៃទី២៨កុម្ភះ២០២៥ខាងមុខ។
សម្តេចតេជោ មានប្រសាសន៍បញ្ជាក់ថា ខ្ញុំសូមជំរាបថាពេលនេះខ្ញុំមានកូវីដ១៩ ហើយបន្ទាប់ពីក្អក ហៀរសំបោរមួយយប់មួយថ្ងៃកន្លងមកនេះ។
ជំងឺកូវីដ មិនទាន់ទៅណាឆ្ងាយទេសូមប្រុងប្រយ័ត្នទាំងអស់គ្នា៕

