សៀមរាប ៖ មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានអះអាងថា ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីពីថ្ងៃទី១៨-២១ ខែ វិច្ឆិកា ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាង១៤ម៉ឺននាក់ ទៅដើរកំសាន្ដនៅរណីយដ្ឋានខេត្ដសៀមរាប នាឱកាសព្រះរាជពិធីបុណ្យអំទូកអកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប នៅខេត្ដសៀមរាប។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប មានប្រសាសន៍ថា ក្នុងចំណោមភ្ញៀវទេសចរទាំង១៤១,២១៩ នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសស្នាក់នៅក្នុងប្រទេសកម្ពុជា មានចំនួន ១.២១៩ នាក់ ។
លោកបញ្ជាក់ថា ភ្ញៀវជាតិមានចំនួនប្រមាណ ១៤០.០០០ នាក់ អ្នកទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៧០-៨០% និងប្រមាណជា ១០០,០០០-១១០.០០០ នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។ទីតាំងដែលពួកគាត់ទៅទស្សនាកំសាន្ដនោះ រួមមាន រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៩៣.០០០ នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ១៥.៤០០ នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ៣១.៦០០ នាក់៕


