បញ្ជាការដ្ឋានអង្គរក្ស ទទួលការលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រោយការពារជើងឯក«តេជោលីគ»បានសម្រេច

2025/02/26 03:29:14 pm        210

ឯកឧត្តមនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី ហ៊ីង ប៊ុនហៀង បានជួបសំណេះសំណាលជាមួយក្រុមបាល់ទះបញ្ជាការដ្ឋានអង្គ ក្រោយការពារជើងឯក «តេជោលីគ» រដូវកាលទី២ ឆ្នាំ២០២៥ ដោយជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ។

ក្នុងជំនួបសំណេះសំណាលនោះដែរ ឯកឧត្តមនាយឧត្ដមសេនីយ៍បានស្ងើចសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រូ និងកីឡាករ ក្នុងការប្រឹងប្រែងហ្វឹកហាត់ និងការប្រកួត រហូតសម្រេចបានសមិទ្ធផលដ៏គាប់ប្រសើរ ជាមួយការបន្ដគ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ «តេជោលីគ» ឆ្នាំ២០២៥ ហើយក៏ជាឆ្នាំទី២ នៃការលើកពាននេះ។

ទន្ទឹមជាមួយការឆ្លៀតឱកាសជួបសំណេះសំណាល ក៏ដូចជាការជំរុញលើកទឹកចិត្តឲ្យក្រុមកីឡាករបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ត្រៀមការប្រកួតជាតិ និងអន្ដរជាតិផ្សេងៗ ឯកឧត្តមនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ក៏បានឧបត្ថម្ភនូវម៉ូតូ ១គ្រឿងម្នាក់ អមជាមួយថវិកាលើទឹកចិត្តមួយចំនួន ដល់សមាជិកក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្សផងដែរ ។

គួរដឹងថា ក្រោយចាប់ផ្ដើមមិនសូវល្អ ក្នុងជុំទី១ ពិសេសនៅជុំទី២ ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស បានសាងភាពភ្ញាក់ផ្អើល នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយបានទម្លាក់ក្រុមក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ៣-១ ហើយកាន់តែអស្ចារ្យ គឺការយកឈ្នះក្រុមបាល់ទះវិសាខា ដាច់ដោយលទ្ធផល ៣-០សិត ជាមួយពិន្ទុ ២៥-២០, ២៥-២០ និង ២៥-១៨ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីបន្ដគ្រងតំណែងជើងឯក «តេជោលីគ» រដូវកាលទី២ អមប្រាក់រង្វាន់ ៦០លានរៀលទៀតផង ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm