ការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំនៅប្រទេសឈីលី ធ្វើឱ្យរដ្ឋធានីធ្លាក់ចូលទៅក្នុងភាពងងឹត

2025/02/26 04:19:03 pm        102

ការដាច់ចរន្តអគ្គិសនីដ៏ធំនៅទូទាំងប្រទេសឈីលី បានធ្វើឱ្យរដ្ឋធានី សាន់ត្យាហ្គោ របស់ប្រទេសនេះធ្លាក់ក្នុងភាពងងឹតកាលពីថ្ងៃអង្គារ (២៥ កុម្ភៈ) ហើយបានកាត់ផ្តាច់ថាមពលដល់អណ្តូងរ៉ែទង់ដែងដ៏សំខាន់នៅភាគខាងជើងរបស់ប្រទេស ដោយធ្វើឱ្យទីផ្សារលោហធាតុពិភពលោកមានការរំខាន ព្រមទាំងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជន។

ប៉ុន្មានម៉ោងបន្ទាប់ពីការដាច់អគ្គិសនីចាប់ផ្តើម ហើយភាពងងឹតបានគ្របដណ្ដប់ប្រទេស រដ្ឋាភិបាលឈីលីបានប្រកាសគ្រាអាសន្ន និងបង្កើតបម្រាមគោចរចាប់ពីម៉ោង ១០យប់ ដល់ម៉ោង ៦ព្រឹក (ម៉ោងក្នុងស្រុក) ពីតំបន់ភាគខាងជើង អារីកា (Arica) ទៅដល់តំបន់ភាគខាងត្បូង ឡូសឡាហ្គោ (Los Lagos)។

រដ្ឋមន្ត្រីមហាផ្ទៃ លោកស្រី ការ៉ូលីណា តូហា (Carolina Toha) បាននិយាយថា ការដាច់ចរន្តអគ្គិសនីយ៉ាងទូលំទូលាយនេះគឺបណ្តាលមកពីការបរាជ័យនៃខ្សែបញ្ជូនបណ្ដាញនៅភាគខាងជើងរបស់ប្រទេស ដោយច្រានចោលថាមិនមែនមកពីការវាយប្រហារតាមអ៊ីនធឺណិតនោះទេ។

យោងតាមសាក្សីរបស់សារព័ត៌មានរ៉យទ័របានឱ្យដឹងថា ការដាច់អគ្គិសនីដ៏ធំបំផុតរបស់ឈីលីក្នុងពេលប៉ុន្មានឆ្នាំមកនេះ បានមើលឃើញអំពូលភ្លើងបំភ្លឺផ្លូវក្នុងរដ្ឋធានីធ្លាក់ក្នុងភាពងងឹត ការកកស្ទះចរាចរណ៍ និងឧប្បត្តិហេតុតាមដងផ្លូវ ខណៈសំឡេងស៊ីរ៉ែនរថយន្តសង្គ្រោះបន្ទាន់បានលាន់លឺពាសពេញទីក្រុង។ រថភ្លើងក្រោមដីរបស់ក្រុងសាន់ត្យាហ្គោ ដែលដឹកជញ្ជូនអ្នកដំណើររាប់លាននាក់ ត្រូវបានបិទ ហើយអ្នកដំណើរត្រូវជម្លៀសចេញពីរថភ្លើងដែលជាប់គាំងទាំងនោះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm