អ្នកវិភាគ និងអ្នកឃ្លាំមើល៖ បើទោះបីជា មួរ សុខហួរ ប្ដូរយុទ្ធសាស្រ្តពីការធ្វើបាតុកម្ម ងាកមកធ្វើសមាជវិញ ក៏នៅតែគ្មានអ្នកចូលរួមដែរ

2025/02/26 05:10:30 pm        177

អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានលើកឡើងថា បើទោះបីជាអ្នកស្រី មួរ សុខហួរ ប្ដូរយុទ្ធសាស្រ្តពីការកៀរគរមនុស្សធ្វើបាតុកម្ម ហើយងាកមកធ្វើសមាជនិយាយពីបញ្ហាទឹកដីក៏ដោយ ក៏នៅតែមិនមានអ្នកចូលរួមដែរ ដោយសារគ្មានផលប្រយោជន៍អ្វីដល់ប្រទេសជាតិនោះទេ។

រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកស្រី មួរ សុខហួរ អតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ខំប្រឹងប្រកូកប្រកាស និងកៀរគរមនុស្សឱ្យចូលរួមកម្មវិធីសមាជរបស់គាត់ដែលជាយុទ្ធសាស្រ្តថ្មីសម្រាប់កៀរគរប្រជាពលរដ្ឋនៅក្រៅប្រទេសមកអង្គុយស្ដាប់ការនិយាយភូតកុហក់ពីបញ្ហាទឹកដីរបស់ក្រុមខ្លួន។

ជុំវិញកម្មវិធីសមាជនេះ លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«សមាជរបស់អ្នកស្រី មួរ សុខហួរ គឺជាយុទ្ធសាស្រ្តថ្មីរបស់អ្នកស្រី មួរ សុខហួរ ដើម្បីកៀរគរប្រជាពលរដ្ឋនៅក្រៅប្រទេសមកជួបជុំគ្នា ហើយចាប់ផ្ដល់បញ្ចុះបញ្ចូល ប្រើលេស ឬនិយាយពីនេះ ពីនោះដែលពាក់ព័ន្ធបញ្ហាទឹកដី ស្នេហាជាតិជាដើម»។

លោកបន្តថា៖«ជម្រើសនៃយុទ្ធសាស្រ្តនេះ គឺកន្លងមកក្រុមគាត់កៀរគរមនុស្សឱ្យបានច្រើន ដើម្បីធ្វើបាតុកម្ម បាតុកម្មផង និងរ៉ៃអង្គាសលុយពីអ្នកចូលរួមផង។ មកដល់ពេលនេះ យុទ្ធសាស្រ្តបាតុកម្ម ក៏លែងមានប្រសិទ្ធភាព ទោះខំប្រឹងកៀរគរ ឬប្រមូលយ៉ាងណាក៏មិនមានអ្នកចូលរួមច្រើនដែរ ប៉ុន្ដែក្រោយមកនេះ គឺប្រើពាក្យថា «ធ្វើសមាជ» វិញ ដើម្បីមើលទៅប្លែក ហើយពួកគេសង្ឃឹមមានអ្នកចូលរួមច្រើនជាងមុន»។

បើទោះបីជាខំប្រឹងប្រើពាក្យ «ធ្វើសមាជ»យ៉ាងណាក៏ដោយ លោក ថុង ម៉េងដាវីត បានចាត់ទុកថា នៅតែគ្មានប្រសិទ្ធភាព និងគ្មានអ្នកមកចូលរួមដដែល ដោយសារនៅក្នុងកម្មវិធីជួបជុំនោះ ក្រុមថ្នាក់ដឹកនាំអតីតបក្សប្រឆាំងឆ្លៀតនិយាយស៊កស៊ៀត ញុះញង់ប្រជាពលរដ្ឋឱ្យមានការរើសអើងរាជរដ្ឋាភិបាល និយាយរឿងអាក្រក់ៗពីប្រទេសជាតិខ្លួនឯងប្រាប់ប្រទេសប៉ុណ្ណោះ។

ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា៖«ខ្ញុំបានកត់សម្គាល់ឃើញថា កម្មវិធីសមាជនេះ ជាផែនការថ្មីសម្រាប់ក្រុមប្រឆាំង ដើម្បីមានឱកាសប្រមូលផ្ដុំពលរដ្ឋក្រៅប្រទេសមកជួបជុំគ្នា ហើយនិយាយបញ្ចុះបញ្ចូល ញុះញង់ឱ្យមានការស្អប់ខ្ពើមខ្មែរគ្នាឯងនៅក្នុងស្រុក ហើយនិយាយអាក្រក់ៗពីជាតិសាសន៍ខ្លួនឯងថែមទៀត»។

លោកបន្តថា ប្រជាពលរដ្ឋកម្ពុជាគ្រប់ទិសទីបានប្រងើយកន្ដើយនឹងក្រុមអតីតបក្សទាំងអស់នោះ រួមទាំងអ្នកស្រី មួរ សុហួរជាដើម ដោយក្រុមគ្នីគ្នាពួកគាត់ចូលចិត្តនិយាយភូតកុហក់ ញុះញង់ អុចអាលឱ្យមានការស្អប់ខ្ពើមខ្មែរគ្នាឯង។ ពួកគេតាំងខ្លួនជាអ្នកស្នេហាជាតិ ប៉ុន្ដែចង្អុលមុខគេថាជាជនបំផ្លាញ់ជាតិ ដែលជាទង្វើរមួយធ្វើឱ្យជាតិបែកបាក់សាមគ្គីជាតិ។

អ្នកឃ្លាំមើលរូបនេះបានបញ្ជាក់ថា ការនិយាយគ្មានការពិតច្រើនពេករបស់ក្រុមជ្រុលនិយម បានធ្វើឱ្យបាត់បង់តម្លៃខ្លួនឯង ដោយពលរដ្ឋភាគច្រើនបានយល់ច្បាស់ពីចរិតនយោបាយញុះញង់ លាបពណ៌ មូលបង្កាច់ និងបង្កើតសកម្មភាពបង្កឱ្យមានចលាចលនៅក្នុងសង្គមជាតិ។ ពលរដ្ឋខ្មែរបានយល់ពីតម្លៃនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបច្ចុប្បន្ន។

រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ កំពុងបោះជំហ៊ានទៅមុខយ៉ាងស្វាហាប់ស្របទៅតាមចក្ខុវិស័យវែងឆ្ងាយ ដើម្បីពង្រឹងវិស័យសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋគ្រប់ទីកន្លែង ពង្រីកហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់ដណ្ដប់នៅទូទាំងប្រទេស។ ប្រជាពលរដ្ឋកម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើនពីគោលនយោយបាយដែលបានដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា ហើយពួកគាត់បានសាទរចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm