សន្និបាតបូកសរុបការងារក្រសួងទេសចរណ៍ដាក់បញ្ហាប្រឈម១៥ រួមគ្នាដោះស្រាយ​ជំរុញ​កំណើន​ទេសចរណ៍

2025/02/26 06:19:15 pm        184

នៅថ្ងៃទី២៦ ខែកុម្ភៈនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ នៅOCIC ហើយ​នៅ​ក្នុង​សន្និបាតនេះ រដ្ឋមន្ត្រីទេសចរណ៍ បានលើកឡើងបញ្ហាប្រឈមចំនួន១៥ចំណុច ជំរុញ​គ្រប់​ភាគី​ពាក់ព័ន្ធ រួមគ្នាពិភាក្សាដោះស្រាយ ដើម្បីប្រែក្លាយបញ្ហាប្រឈម ទៅជាឱកាស​ការងារ​ដ៏​ល្អ​សម្រាប់​ជំរុញ​កំណើនទេសចរណ៍នៅឆ្នាំ២០២៥។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា នៅក្នុងឆាំ្ន២០២៤ កម្ពុជាសម្រេច​គោលដៅ​ទាក់​ទាញ​ទេសចរ​អន្តរជាតិ មកទស្សនាកម្ពុជាបានប្រមាណ៦លាន៧សែននាក់ កើន២៣% ផ្តល់ប្រភ​ព​ចំណូល​ប្រមាណ ៣៦៣៧លានដុល្លាអាមេរិច កើន១៨% ប្រៀបធៀបឆ្នាំ២០២៣ ហើយនៅ​ក្នុង​ឆ្នាំ​២០២៥ ក្រសួងបានបង្ហាញក្តីរំពឹងថា ទេសចរអន្តរជាតិ នឹងមកទស្សនាកម្ពុជាកើនរហូត ៧​លាន​២​សែននាក់ ទៅ៧លាន៥សែននាក់ ។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា ជាក់ស្តែងវិស័យទេសចរណ៍បច្ចុប្បន្ន នៅមានបញ្ហា​ប្រឈម​ច្រើន​ ក្នុងនោះបញ្ហាប្រឈមធំៗ និងជាយុទ្ធសាស្ត្រ ចំនួន១៥ចំណុច ដែលរួមមាន៖ បញ្ហា​ផ្សព្វ​ផ្សាយ​ព័ត៌មានមិនពិត Fake News ទាក់ទងទេសចរណ៍ពីកម្ពុជានៅក្រៅប្រទេស ការពង្រឹង​សណ្តាប់​ធ្នាប់​សន្តិសុខទេសចរណ៍ ការសម្របសម្រួលធ្វើដំណើរទេសចរអន្តរជាតិ គុណភាព​កញ្ចប់​សេវា​ទេសចរណ៍ ការជំរុញតភ្ជាប់ជើងហោះហើរត្រង់ និងការពង្រឹងមូល​ធនមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ជាដើម។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា បច្ចុប្បន្នប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ផ្តល់​សម្រួល​បញ្ចុះ​តម្លៃ​ e-visa សម្រាប់ការស្នាក់នៅកម្ពុជាជូនភ្ញៀវអន្តរជាតិ អនុវត្តថា្នល​ឌីជីថល​លក់​សំបុត្រ​ចូល​ទស្សនាអង្គរ ការសម្រួលចាយវាយក្រដាសប្រាក់ដុល្លាចាស់ៗរបស់ភ្ញៀវបរទេស និងបន្ត​អនុវត្ត​យុទ្ធនាការឆ្នាំផ្លាស់ប្តូរប្រជាជន កម្ពុជា ចិន និងកម្ពុជា ឥណ្ឌាឆ្នាំ២០២៥ ជាដើម ដើម្បី​ជំរុញ​ផ្សព្វ​ផ្សាយ និងលើកទឹកចិត្តទេសចរអន្តរជាតិមកទស្សនាឲ្យកាន់តែច្រើនថែមទៀត។

ដើម្បី​សម្រេចគោលដៅអភិវឌ្ឍន៍វិស័យទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានដាក់​ចេញ​គោល​ដៅ​កិច្ច​សហការ និងសហប្រតិបត្តិកាដែលមានរសរសរស្តម្ភចំនួន៦ រួមមាន៖ពង្រឹងកិច្ចសហការ និង​សហ​ប្រតិបត្តិការជាមួយបណ្តាស្ថានប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជនជាតិអន្តរជាតិ សារ​ព័ត៌មានជាតិអន្តរជាតិ បណ្តាស្ថានទូត និងប្រទេសដៃគូទាំងអស់ រួមទាំងមនុស្សម្នាក់ៗ ផ្សព្វ​ផ្សាយ​ទេសចរណ៍កម្ពុជាផងដែរ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm