រាជធានី​ភ្នំពេញ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​យុវជន​អាស៊ីឆ្នាំ២០២៩

2021/11/22 07:07:08 pm        26

ភ្នំពេញ៖ មុន​ចាកចេញ​ទៅកាន់​អារ៉ាប់​រួម​កាលពី​ចុង​សប្តាហ៍​កន្លងទៅ ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិកកម្ពុជា​បាន​ឱ្យ​ដឹង​ថា រាជធានី​ភ្នំពេញ​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី ២០២៩​។​ ​ឯកឧត្ដម​បញ្ជាក់​បន្ថែម​ថា ហត្ថលេខី​ដែល​គ្រោង​ចុះហត្ថលេខា​នៅ​ទីក្រុង​ឌូ​បៃ​នេះគឺ​ឯកឧត្ដម​បណ្ឌិត ថោង ខុន ក្នុងនាម​ប្រធាន NOCC ដើម្បី​ទទួល​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ​២០២៩ ខាងមុខ​។

រីឯ​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជា​ធានី​ភ្នំពេញចុះហត្ថលេខាក្នុងនាម​ជាទី​ក្រុង​ម្ចាស់ផ្ទះ ដែល​នេះ​គឺជា​គោលការណ៍​ច្បាប់​នៃ​ធម្មនុញ្ញរបស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ និង​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​។ នៅ​ក្នុង​បេសកកម្ម​នេះ គណៈប្រតិភូ​កម្ពុជានឹង​បំពេញ​ទស្សនកិច្ច​ការ​តាំង​ពិព័រណ៍​អន្តរជាតិនៅ​ទីក្រុង​ឌូ​បៃ​ផង​ដែរ​។​ ​ឯកឧត្ដម​អគ្គលេខាធិការ​បន្ថែម​ទៀត​ថា នេះ​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ថ្មី​មួយដែល​ជា​មោទនភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ការ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​នេះ​។ ​សូម​ជម្រាប​ជូន​ថា​ ការប្រកួត​កីឡា​យុវជន​អាស៊ី​ដែល​ធ្វើឡើង​ ៤​ឆ្នាំ​ម្តង​ដំបូង​ធ្វើ​នៅ​ប្រទេស​សិង្ហ​បុរីឆ្នាំ​២០០៩, ឆ្នាំ​២០១៣ ធ្វើ​នៅ​ទីក្រុង​ណាន​ជី​ង ប្រទេស​ចិន, ឆ្នាំ ២០២១​នេះនៅ​ទីក្រុង​សាន់​ទូ ប្រទេស​ចិន, ឆ្នាំ​២០២៥ ​នៅ​ទីក្រុង Taskent ប្រទេស​អូ​បេ​គី​ស្ថាន និង​ឆ្នាំ​២០២៩ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm