គណៈប្រតិភូគណៈកម្មការទី៤នៃព្រឹទ្ធសភា ចុះឈ្វេងយល់អំពីប្រសិទ្ធភាពការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធរបស់រដ្ឋបាលខេត្តព្រះវិហារ

2025/02/26 08:34:30 pm        85

គណៈកម្មការទី៤នៃព្រឹទ្ធសភាដឹកនាំដោយ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មាធិការទី៤នៃព្រឹទ្ធសភា ចុះឈ្វេងយល់អំពីប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធលើកិច្ចប្រតិបត្តិការរបស់ អភិបាលនៃគណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ​ មន្ទីរមុខងារសាធារណៈ និងមន្ទីរពាក់ព័ន្ធនានាក្នុងខេត្តព្រះវិហារ។

កិច្ចការធ្វើឡើង នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ម្សិលមិញនេះ នៅសាលប្រជុំប្រាសាទព្រះវិហារ រដ្ឋបាលខេត្តព្រះវិហារដឹកនាំដោយ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក មិន ស៊ីថា អភិបាលរងខេត្ត ។ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមគណៈប្រតិភូអមដំណើរ ប្រធាន និងតំណាងព្រះរាជអាជ្ញាអមសាលាសាលាដំបូងខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង៨ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះលោក មិន ស៊ីថា បានរាយការណ៍អំពីស្ថានភាពទូទៅរបស់ខេត្ត និងលទ្ធផល​ការងារ​ដែលរដ្ឋបាលខេត្តសម្រេចបាន ក្នុងនោះវិស័យជាអាទិភាពដែល​មានសក្តានុពល​សំខាន់ៗ​ក្នុងខេត្តព្រះវិហារ ដែលមានដូចជា វិស័យកសិកម្ម វិស័យរ៉ែ និងថាមពល វិស័យ ទេសចរណ៍ និងសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ផ្ទៃក្នុង ព្រមទាំងសន្តិសុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ។

ជាមួយគ្នានេះ លោក ក៏បានលើកឡើងអំពីការងារទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលជាការងារអាទិភាពចម្បងមួយ ដែលមានភាពប្រទាក់ក្រឡា ក្នុងការអនុវត្តអភិក្រមរបស់រាជរដ្ឋាភិបាលចំនួន៥ គឺ៖ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ដើម្បីកែទម្រង់ស្ថាប័ន និងលើកកម្ពស់អភិបាលកិច្ចក្នុងវិស័យសាធាណៈ។ ព្រមទាំងបានគាំទ្រ​ និងជំរុញដល់មន្ទីរជំនាញក្នុងការកសាងសមត្ថភាព និងបំពេញលក្ខណ​សម្បត្តិសំខាន់ៗ មួយចំនួនដូចជា ការកសាងធនធានមនុស្ស, ការៀបចំយន្តការ និងរបៀបរបបការងារ, ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងកិច្ចសហការការលើកទឹកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក ជាមួយមន្ទីរ អង្គភាព និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ។ បានចុះបំពេញបេសកកម្មតាមដានការអនុវត្តច្បាប់នៅតាមក្រុង ស្រុកទាំង៨ ចំនួន៤៨លើក និងបានចុះតាមដានត្រួតពិនិត្យការអនុវត្តអនុក្រឹត្យលេខ ១៤៦អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៥ ស្តីពីសម្បទានដីសេដ្ឋកិច្ច និងលិខិតបទដ្ឋានពាក់ព័ន្ធនានា ចំនួន ២៦ក្រុមហ៊ុន ដែលបានវិនិយោគនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។និងបានសហការគាំទ្រដល់មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធក្នុងការតាមដាន និងផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្ត និងការរៀបចំវេទិកាសាធារណៈចំនួន ១៥លើក ដែលមានសមាសភាពចូលរួមសរុប ៥.៦៣០នាក់ និងបានទទួល-ដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធ នឹងការងារអធិការកិច្ចចំនួន ០២ករណី។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាង ផាត ប្រធានគណៈកម្មាធិការទី៤នៃព្រឹទ្ធសភា បានលើក​ឡើងថា នឹងពាំនាំយកនូវរបាយការណ៍ព័ត៌មានបច្ចុប្បន្នភាព ដែលទទួលបានពីអង្គប្រជុំនាថ្ងៃនេះ​ទៅជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងព្រឹទ្ធសភា និងជូនដល់ក្រសួង ស្ថាប័ន និងអង្គភាព​ពាក់ព័ន្ធ ជាបន្តទៀត។ បន្ថែមពីនេះ ឯកឧត្តម ក៏បានផ្សព្វផ្សាយអំពីសមិទ្ធផលការងារថ្មីៗ របស់ព្រឹទ្ធសភា និងគណៈកម្មការទី៤ នៃព្រឹទ្ធសភា នាឱកាសនោះផងដែរ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm