សហរដ្ឋអាមេរិក អូស្ត្រាលី និង​អង់គ្លេស​ចុះ​កិច្ចព្រមព្រៀង​ដ៏​សំខាន់​ក្នុង​សម្ព័ន្ធ​ភាព​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ

2021/11/22 07:17:52 pm        382

​អូស្ត្រាលី៖ អូស្ត្រាលី​បាន​ចាប់ផ្ដើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ​នេះ លើ​កម្មវិធី​ប្រកួតប្រជែង​ដ៏​ក្តៅ​គគុក​មួយដើម្បី​បំពាក់​កង​នាវា​ចរ​របស់​ខ្លួន ​ជាមួយ​នឹង​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ នៅ​ក្នុង​សម្ព័ន្ធ​ភាព​ការពារ​ជាតិ​ថ្មី​ជាមួយ​ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​។ រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលីលោក Peter Dutton បាន​ចូលរួម​ជាមួយ​អ្នកការទូត​អាមេរិក និង​អូស្ត្រាលី​ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឱ្យ​មានការ​ផ្លាស់ប្ដូរ "​ព័ត៌មាន​ស្ដីពី​ការ​ជំរុញ​នុយក្លេអ៊ែរ​របស់​កងទ័ព​ជើង​ទឹក​" រវាង​ប្រទេស​របស់​ពួកគេ​។

​នេះ​គឺជា​កិច្ចព្រមព្រៀង​ដំបូង​ស្តីពី​បច្ចេកវិទ្យា​ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ជា​សាធារណៈ​ចាប់​តាំង​ពី​ប្រទេស​ទាំង៣ បាន​ប្រកាស​កាលពី​ខែ​កញ្ញា​អំពី​ការ​បង្កើត​សម្ព័ន្ធ​ភាព​ការពារ​ជាតិ ឬ​ហៅថា AUKUS ដើម្បី​ប្រឈម​នឹង​ភាព​តានតឹង​ជា​យុទ្ធសាស្ត្រ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ជាទី​ដែល​ការប្រកួតប្រជែង​រវាង​ចិន និង​អាមេរិក​កំពុង​ឡើង​កម្ដៅ​។​ ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ ​មុន​ពិធី​ចុះហត្ថលេខា​របស់​លោក Dutton នៅ​ទីក្រុង Canberra ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក Michael Goldman និង​អគ្គស្នងការ​អង់គ្លេស​លោកស្រី Victoria Treadell ថា "​កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាត​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ ដែល​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជំហរ​ការពារ​ជាតិ​ទៅ​វិញ​ទៅមក​របស់​យើង។​

​ក្រោម​កិច្ចព្រមព្រៀង AUKUS អូស្ត្រាលី​នឹង​ទទួល​បាន​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ទំនើប​បំផុត​ចំនួន​8​គ្រឿង ដែល​មាន​សមត្ថភាព​បំបាំង​កាយ​ពី​ប្រព័ន្ធ​រ៉ា​ដា និង​បេសកកម្ម​រយៈពេល​យូរ​នៅ​ក្នុង​សមុទ្រ​។ នាវាមុជទឹក​នេះ​ក៏​ផ្ដល់​សម្រាប់​ការ​ចែករំលែក​ព័ត៌មាន​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ជាទី​ភ្នាក់ងារ​ចារកម្ម​សិប្ប​និមិត្ត ភាព​ជាក់​លាក់ និង​សមត្ថភាព​ក្រោម​សមុទ្រ​ដែល​មិន​អាច​កំណត់​ពី​ទីតាំង​របស់​វា​បាន​។ ​កិច្ចព្រមព្រៀង​នេះ​បានធ្វើឱ្យ​ចិន​ខឹងសម្បារ ដោយ​ហៅ​កិច្ចព្រមព្រៀង​នោះ​ជាការ​គំរាមកំហែង "​គ្មាន​ការទទួលខុសត្រូវ​ទាល់តែសោះ​" ចំពោះ​ស្ថិរភាព​ក្នុង​តំបន់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm