លោក ស៊ី ជំរុញឲ្យមន្ត្រីបន្តមានភាពនឹងនរ ខណៈដែលសហរដ្ឋអាមេរិកបង្កើនសម្ពាធលើចិន

2025/02/26 10:07:03 pm        150

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជំរុញឲ្យមន្ត្រីទាំងអស់បន្តមានភាពនឹងនរ នៅចំពោះមុខបញ្ហាប្រឈម ទាំងក្នុងស្រុក និងសកល ដោយបង្ហាញសញ្ញាថា ទីក្រុងប៉េកាំងនឹងចាត់វិធានការឲ្យសមស្របទៅតាមការរឹតបន្តឹងពាណិជ្ជកម្ម និងការវិនិយោគថ្មីរបស់រដ្ឋបាលលោក Donald Trump។

ទីភ្នាក់ងារសារព័ត៌មាន Xinhua នៅថ្ងៃពុធ (ទី២៦ ខែកុម្ភៈ) នេះ បានរាយការណ៍ថា លោក ស៊ី បានធ្វើការកត់សម្គាល់បែបនេះទៅកាន់បណ្ដាមន្ត្រីជាន់ខ្ពស់ ក្នុងនោះរួមទាំងសមាជិកបក្ស នៅការិយាល័យនយោបាយ និងក្រុមប្រឹក្សារដ្ឋផងដែរ បន្ទាប់ពីបានពិនិត្យការងាររបស់មន្ត្រីទាំងអស់ កាលពីឆ្នាំមុន។

ហើយអ្វីដែលសំខាន់នោះ គឺថា ការអត្ថាធិប្បាយរបស់លោកនេះ ត្រូវបានធ្វើឡើងស្របពេលដែលប្រធានាធិបតីអាមេរិក លោក Trump កំពុងចាត់វិធានការដ៏ខ្លាំងក្លាបំផុតរបស់លោក ចំពោះប្រទេសចិន នៅក្នុងអាណត្តិទី២ នេះ ដោយធ្វើឲ្យមានហានិភ័យខ្ពស់ឡើងៗ ដែលថា ទំនាក់ទំនង រវាងប្រទេសទាំង២ អាចនឹងមានសភាពកាន់តែអាក្រក់ទៅៗយ៉ាងឆាប់រហ័ស។

លោក ស៊ី បានថ្លែងថា៖ «ប្រទេសចិនត្រូវតែពង្រឹងសមត្ថភាពនយោបាយរបស់ខ្លួន និងឆ្លើយតបយ៉ាងនឹងនរ ចំពោះបញ្ហាប្រឈមនានា ដែលកើតឡើង ដោយសារស្ថានភាពប្រែប្រួល ទាំងនៅក្នុងស្រុក និងអន្តរជាតិ»។

នៅក្នុងសុន្ទរកថាចុងក្រោយរបស់លោក លោក ស៊ី ក៏បានអំពាវនាវផងដែរដល់មន្ត្រីជាន់ខ្ពស់ទាំងឡាយឲ្យបន្តរក្សាស្ថិរភាពសង្គម លើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនប្រសើរឡើងជាលំដាប់។

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក Trump បានបង្កើនសម្ពាធលើប្រទេសចិន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយចាត់វិធានការជាបន្តបន្ទាប់ លើពាណិជ្ជកម្ម និងការវិនិយោគ។ ចំណាត់ការទាំងនេះ រួមមានការរឹតបន្តឹងលើការចំណាយរបស់ចិន នៅក្នុងវិស័យយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដូចជាបច្ចេកវិទ្យា និងថាមពល ដោយជំរុញឲ្យប្រទេសម៉ិកស៊ិកដាក់ពន្ធផ្ទាល់ខ្លួន លើការនាំចូលរបស់ចិន និងទាមទារតម្លៃលើនាវាពាណិជ្ជកម្មដែលផលិត នៅក្នុងប្រទេសចិន ដើម្បីទប់ទល់នឹងភាពលេចធ្លោរបស់ប្រទេសនេះ ក្នុងការកសាងនាវា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm