លោក Prabowo៖ លោកនឹងមិនស្វែងរកអាណត្តិថ្មី បើបរាជ័យ ក្នុងនាមជាប្រធានាធិបតីឥណ្ឌូនេស៊ី

2025/02/26 10:10:07 pm        192

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto ដែលចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែតុលាឆ្នាំមុន បាននិយាយថា លោកនឹងមិនស្វែងរកអាណត្តិ ៥ឆ្នាំ ជាលើកទី២ នោះទេ ប្រសិនបើរដ្ឋបាលរបស់លោកបរាជ័យ ក្នុងការបំពេញតាមការរំពឹងទុករបស់សាធារណជន ដោយកំណត់ឆ្នាំ២០២៨ ជាការសាកល្បង សម្រាប់ភាពជាអ្នកដឹកនាំរបស់លោក។

អំឡុងសមាជរបស់គណបក្សប្រជាធិបតេយ្យ (Democratic Party) កាលពីល្ងាចថ្ងៃអង្គារ (ទី២៥ ខែកុម្ភៈ) លោក Prabowo បាននិយាយថា៖ «ប្រសិនបើក្នុងឆ្នាំទី៤ របស់ខ្ញុំ ខ្ញុំមិនពេញចិត្តនឹងការសម្រេចបានរបស់ខ្ញុំនោះទេ ខ្ញុំនឹងមិនចូលរួមប្រកួតប្រជែងទៀតឡើយ។ ខ្ញុំនឹងមានអារម្មណ៍ខ្មាសអៀនណាស់»។

គណបក្សនេះ គឺជាសមាជិកដ៏មានឥទ្ធិពលនៃរដ្ឋាភិបាលចម្រុះរបស់លោក។ អតីតឧត្តមសេនីយ៍ដែលនឹងឈានចូលវ័យ ៧៨ឆ្នាំ នៅឆ្នាំ២០២៩ ជាពេលដែលការបោះឆ្នោតបន្ទាប់ គ្រោងនឹងកើតឡើងនោះ បានកំណត់គោលដៅយ៉ាងខ្លាំងក្លា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំឲ្យដល់ប្រហែល ៨ភាគរយ នៅក្នុងអាណត្តិដំបូងរបស់លោក ពោលគឺពីកម្រិតប្រហែល ៥ភាគរយ នៅពេលនេះ។

កម្រិតនោះ គឺជាសមិទ្ធផលសេដ្ឋកិច្ចដែលឥណ្ឌូនេស៊ី សម្រេចមិនបាន តាំងពីមុនវិបត្តិហិរញ្ញវត្ថុអាស៊ី ឆ្នាំ ១៩៩៧-១៩៩៨។

ទោះបីជាមានការលើកឡើងរបស់លោក Prabowo ក៏ដោយ ក៏គណបក្ស Gerinndra របស់លោក នៅខែកុម្ភៈនេះ បានយល់ព្រមជាឯកច្ឆន្ទឲ្យលោកស្វែងរកអាណត្តិទី២។ ទោះបីជារដ្ឋធម្មនុញ្ញរបស់ឥណ្ឌូនេស៊ី កំណត់អាយុអប្បបរមា សម្រាប់បេក្ខជនតំណែងប្រធានាធិបតីក៏ដោយ ក៏មិនមានការកំណត់អាយុចាស់បំផុតដែលនឹងរារាំងរូបលោកមិនឲ្យឈរឈ្មោះ នៅក្នុងការបោះឆ្នោតឆ្នាំ២០២៩ នោះដែរ ហើយអ្នកកាន់តំណែងមុនលោកចំនួន ២រូប សុទ្ធតែបានបំពេញតួនាទីដ៏កំពូលរបស់ប្រទេសនេះ ២អាណត្តិដូចគ្នា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm