ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកការចាក់បញ្ចាំងភាពយន្ត នៃមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ២០២១

2021/11/22 07:35:44 pm        637

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ បានបើកការចាក់បញ្ចាំងខ្សែភាពយន្ត នៃមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបឆ្នាំ២០២១ក្រោមប្រធានបទ អាស៊ី-អឺរ៉ុប៖ ចំណងវប្បធម៌ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ទោះបីត្រូវបានពន្យាពេលជាច្រើនលើកច្រើនសារ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩យ៉ាងណាក្តី។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា កម្មវិធីចាក់បញ្ចាំងភាពយន្តនៃមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប រៀបចំឡើង​ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា សហការ​ជាមួយសហភាពអឺរ៉ុប ​មូលនិធិអាស៊ីអឺរ៉ុប (ASEF) គាំទ្រហិរញ្ញវត្ថុដោយសហភាពអឺរ៉ុប និង​រដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា។

គោលបំណងសំខាន់នៃការរៀបចំកម្មវិធីចាក់បញ្ចាំងភាពយន្តនាពេលនេះ ដែល​ជាព្រឹត្តិការណ៍​អមមួយ​នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ គឺដើម្បីចូលរួមលើកស្ទួយទំនាក់ទំនង​មិត្ត​ភាព​សាមគ្គី​ភាពរវាងប្រជាជន​ និងប្រជាជន ​នៃទ្វីបទាំង២ អាស៊ី ​និងអឺរ៉ុប ពិសេសបង្កើនការ​យល់​ដឹង​ពីគ្នាទៅវិញទៅមក ​ក្នុងជីវភាពរស់នៅ​ ប្រពៃណីទំនៀមទំលាប់ និងភាពចម្រុះនៃវប្បធម៌អាស៊ី និងអឺរ៉ុប។

ភាពយន្តដែលបានដាក់ស្នើសុំចាក់បញ្ចាំងក្នុងមហោស្រពនេះ គឺសុទ្ធសឹងតែជាស្នា​ដៃ​ភាព​យន្ត​ដែល​ផលិតរួមគ្នារវាងផលិតករអាស៊ី ​និងអឺរ៉ុប ​(សហផលិតកម្ម) ឬជាស្នាដៃភាពយន្ត​ដែលមាន​ខ្លឹមសារ​បង្ហាញ​ពីទំនាក់ទំនងរវាងអាស៊ី និងអឺរ៉ុប​ ព្រមទាំងទទួលបានជោគជ័យលើឆាកអន្តរជាតិ។

លោក បានបន្ថែមទៀតថា ​ភាពយន្តទាំង០៤ចំណងជើង​ នោះរួមមាន៖ ១. ភាពយន្តរឿង ទ្វាររបង (The Gate) ផលិតក្នុងឆ្នាំ២០១៤ ​នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្រោម​កិច្ច​សហការ​ផលិតរវាងកម្ពុជា បារាំង​ និងប៊ែលហ្សិក។ ភាពយន្តនេះ​ដឹកនាំរឿងដោយ​លោកRégisWargnier​ជនជាតិបារាំង។ ២. ភាពយន្តរឿង កង្វះរូបភាព (Missing the Picture) ផលិតក្នុងឆ្នាំ២០១៣ នៅក្នុង​ប្រទេសកម្ពុជា ​ក្រោមកិច្ចសហការផលិតរវាង កម្ពុជានិងបារាំង ។ រឿងកង្វះរូបភាព ដឹកនាំរឿងដោយ លោក ប៉ាន់ រិទ្ធី ​ជាផលិតករជនជាតិខ្មែរ ហើយស្នាដៃភាពយន្តរឿង​កង្វះ​រូបភាព​នេះ ទទួលបានពានរង្វាន់ពីមហាស្រពភាពយន្តអន្តរជាតិជាច្រើន ​ក្នុងនោះពានរង្វាន់ Un Certain regard Prize ក្នុងមហោស្រពភាពយន្តកាន ឆ្នាំ២០១៣។ ៣. ភាពយន្តរឿង ទាហ៊ានស្បែកស (White Soldier) ផលិតក្នុងឆ្នាំ២០១៥ ដោយប្រើប្រាស់ទីតាំងថតនៅកម្ពុជា ​ជំនួសប្រទេសវៀតណាម។ ភាពយន្តនេះ ដឹកនាំរឿងដោយលោក ÉrickZoncaជនជាតិបារាំង។ ភាពយន្តរឿង ទាហ៊ានស្បែកស ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពជា"ភាពយន្តទូរទស្សន៍ ឬរឿងភាគល្អបំផុត" ក្នុង​កម្មវិធី​ពានរង្វាន់ InternationalEmmy Awards។ ៤. ភាពយន្តរឿង ដុំហ្វីលចុងក្រោយ ​(The Last Reels) ផលិត​ក្នុងឆ្នាំ២០១៤ នៅក្នុងប្រទេសកម្ពុជា ​ដោយផលិតកម្មហនុមាន ​ដឹកនាំរឿងដោយ លោកស្រី សុទ្ធោ កូលីកា​ និងនិពន្ធដោយលោកIan Master ជនជាតិអង់គ្លេស។ ភាពយន្តរឿង ដុំហ្វីលចុង​ក្រោយ​ទទួល​បាន​ពានរង្វាន់«Spirit of Asia Award» ដែលជារង្វាន់ពិសេសពីមូលនិធិជប៉ុន​នៅក្នុង​មហោស្រព​ភាព​យន្តអន្តរជាតិតូក្យូឆ្នាំ២០១៤។

ជាពិសេសនៅក្នុងព្រឹត្តិការណ៍​មហោស្រពវប្បធម៌​អាស៊ីអឺរ៉ុបនេះដែរ ភាពយន្តកម្ពុជា​មួយចំណង​ជើង​ទៀត គឺរឿង ប៊ូឌីញស (White Building) ក៏បានធ្វើការចាក់បញ្ចាំងនៅក្រុងព្រុចសែល ប្រទេសប៊ែលសហ្សិក​ ក្នុងកម្មវិធី Curtain Raiser កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ​ឆ្នាំ២០២១ កន្លងទៅ​ផងដែរ។ ភាពយន្តរឿងប៊ូឌីញស ដែលនិពន្ធ ​និងដឹកនាំរឿងដោយលោក នាង កាវិច ផលិត​ក្នុងឆ្នាំ២០១៩​ នៅក្នុងប្រទេសកម្ពុជា ទទួល​បានពានរង្វាន់តួសម្តែងបុរសឆ្នើម ក្នុង​មហោស្រព​ភាព​យន្តអន្តរជាតិ ទីក្រុង Venice ប្រទេសអ៊ីតាលី កាលពីពេលថ្មីៗនេះ។

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ​បណ្ឌិត​សភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​បានថ្លែងអំណរគុណសហភាពអឺរ៉ុប មូល​និធីអាស៊ី-អឺរ៉ុប សម្រាប់ការឧបត្ថម្ភគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍នេះ និងសូមថ្លែងអំណរ​គុណ​ដល់លោក លោកស្រីផលិតករនៃភាពយន្តទាំងអស់ខាងលើដែល​ចូលរួម​ផ្តល់កិច្ច​សហការ​ផ្តល់​ស្នាដៃ​ភាពយន្តសម្រាប់ចូលរួមក្នុងកម្មវិធីនេះ។

ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណចំពោះរោងភាពយន្តLegend Cinema ​រោងភាពយន្ត Prime Cineplex ដែល​បានចូលរួមសហការផ្សព្វផ្សាយ ។ ជាពិសេសរោងភាពយន្ត​Major Cineplex by Smart ដែលបានគាំទ្រផ្តល់ទីកន្លែងសម្រាប់រៀបចំកម្មវិធីនាឱកាសនេះ និងសម្រាប់ការចាក់​បញ្ចាំង​នា​ថ្ងៃ​បន្តបន្ទាប់៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        100
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        205
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm