អ៊ីស្រាអែលនិយាយថា ការវាយប្រហារតាមអាកាសនៅស៊ីរី គឺជាផ្នែកនៃ«គោលនយោបាយគ្មានយោធា»

2025/02/26 10:42:50 pm        70

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានថ្លែងថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារភាគខាងត្បូងប្រទេសស៊ីរី កាលពីយប់ថ្ងៃអង្គារ ដោយអះអាងថា ការវាយប្រហារនេះ គឺជាផ្នែកមួយនៃគោលនយោបាយថ្មីរបស់អ៊ីស្រាអែល ដែលធ្វើឲ្យភាគខាងត្បូងប្រទេសស៊ីរី គ្មានយោធា។

លោក Katz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កងទ័ពអាកាសបច្ចុប្បន្ន កំពុងវាយលុកយ៉ាងខ្លាំងក្លា នៅភាគខាងត្បូងប្រទេសស៊ីរី» ដោយបានបន្ថែមថា ការវាយប្រហារនេះ គឺជាផ្នែកមួយនៃគោលនយោបាយ ដែលបានប្រកាសកាលពីថ្ងៃចន្ទ ដោយលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ      ( Benjamin Netanyahu) ដើម្បី«ធ្វើឲ្យភាគខាងត្បូងប្រទេសនេះ គ្មានកងទ័ព»។

លោកបានលើកឡើងថា៖«សារនេះ គឺច្បាស់ណាស់: យើងនឹងមិនអនុញ្ញាតឲ្យភាគខាងត្បូងប្រទេសស៊ីរីក្លាយជាភាគខាងត្បូងលីបង់» ដោយបានបញ្ជាក់ថា ការប៉ុនប៉ងណាមួយដោយកងកម្លាំងរដ្ឋាភិបាលថ្មីរបស់ស៊ីរីនិងក្រុមសកម្មប្រយុទ្ធ ដើម្បីបង្កើតខ្លួនឯង នៅភាគខាងត្បូងប្រទេសស៊ីរី «នឹងត្រូវប្រឈមនឹងការវាយប្រហារ»។

ប្រព័ន្ធផ្សព្វផ្សាយស៊ីរី បានរាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសជាច្រើនដង នៅទូទាំងប្រទេសស៊ីរីភាគខាងត្បូង ខណៈដែលកងកម្លាំងជើងគោក បានរុលចូលទៅមុខ នៅចន្លោះទីក្រុង Daraa និង Quneitra នៅភាគខាងត្បូង។

យោធាអ៊ីស្រាអែល បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារទាំងនោះ បានកំណត់គោលដៅទៅលើទីតាំងយោធា នៅក្នុងប្រទេសស៊ីរី រួមទាំងមជ្ឈមណ្ឌលបញ្ជាការ និងទីតាំងជាច្រើនដែលស្តុកទុកអាវុធ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm