លោក PUTIN៖ រុស្ស៊ី និងអាមេរិក គ្រោងនឹងធ្វើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

2025/02/26 11:04:15 pm        99

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ី និងសហរដ្ឋអាមេរិក គួរតែចាត់វិធានការដំបូង ឆ្ពោះទៅរកការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន និងបញ្ហាសំខាន់ៗផ្សេងទៀត ដោយស្នើឲ្យមានលទ្ធភាពកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនានា។

ក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរបស់ទូរទស្សន៍ Russia-1 TV លោក Pavel Zarubin លោក ពូទីន បាននិយាយថា ទំនាក់ទំនងពាណិជ្ជកម្មរវាងក្រុមហ៊ុនរុស្ស៊ី និងអាមេរិក កំពុងដំណើរការរួចហើយ។

លោក ពូទីន បានបញ្ជាក់ថា ការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួមជាមួយនឹងការពិភាក្សារវាងមន្ត្រីរុស្ស៊ី និងអាមេរិក នៅទីក្រុងរីយ៉ាដ បានផ្តោតទៅលើបញ្ហាទាក់ទងនឹងវិបត្តិអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ ការចរចាជាច្រើនលើវិបត្តិនេះ មិនទាន់ចាប់ផ្តើមនៅឡើយទេ ហើយភាគីទាំងពីរ បានយល់ព្រមចាប់ផ្តើមធ្វើការងារនេះ។

លោកប្រធានាធិបតីរុស្ស៊ីរូបនេះ ពូទីន បាននិយាយថា អឺរ៉ុបចាំបាច់ត្រូវចូលរួមក្នុងការចរចាអំពីវិបត្តិអ៊ុយក្រែន។«អឺរ៉ុបបានបដិសេធមិនចរចាជាមួយរុស្ស៊ីពីមុនមក។ ប្រសិនបើពួកគេ ចង់ត្រឡប់មកវិញ នោះគឺជារឿងល្អបំផុត»។

ដោយអត្ថាធិប្បាយលើការបញ្ជានាពេលថ្មីៗនេះរបស់លោក ត្រាំ ឲ្យដំឡើងពន្ធ ២៥%លើដែក និងអាលុយមីញ៉ូម ដែលនាំចូលមកសហរដ្ឋអាមេរិកទាំងអស់នោះ លោក ពូទីន បាននិយាយថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ គោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ត្រូវបានផ្សារភ្ជាប់ទៅនឹងការដាក់ទណ្ឌកម្ម ដែលរុស្ស៊ីជឿថា ខុសច្បាប់ និងធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោក។ លោកបានបន្តថា គោលនយោបាយពាណិជ្ជកម្មនេះ បានធ្វើឲ្យមានការខាតបង់ទាំងរុស្ស៊ី និងប្រទេសទាំងអស់ដែល   អនុវត្តទណ្ឌកម្ម។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm