ប្រទេសទុយនីស៊ី បានសម្តែង «ការភ្ញាក់ផ្អើលយ៉ាងខ្លាំង» បន្ទាប់ពីអង្គការសហប្រជាជាតិ បានចោទប្រកាន់ថា ខ្លួនបានបង្រ្កាបលើគូប្រជែងនយោបាយ ដោយបានច្រានចោលការរិះគន់នោះថា មិនត្រឹមត្រូវ និងគ្មានមូលដ្ឋាន។
លោកប្រធានាធិបតី Kais Saied បានជាប់បោះឆ្នោត កាលពីឆ្នាំ ២០១៩ បន្ទាប់ពីទុយនីស៊ី បានលេចចេញជាលទ្ធិប្រជាធិបតេយ្យតែមួយគត់ពីបដិវត្តន៍ Arab Spring ប៉ុន្តែនៅឆ្នាំ ២០២១ លោកបានចាប់ ផ្តើមការដណ្តើមយកអំណាចដ៏ធំធេង ដែលបានឃើញថា សេរីភាពធ្លាក់ចុះ។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន បានថ្កោលទោស «ការធ្វើទុក្ខបុកម្នេញលើគូប្រជែងនយោបាយ» នៅក្នុងប្រទេសទុយនេស៊ី រួមទាំងការចាប់ខ្លួនតាមអំពើចិត្ត ការកាត់ក្តីដែលមានកំហុស និងការចោទប្រកាន់មិនច្បាស់លាស់លើសកម្មជន អ្នកសារព័ត៌មាន និងឥស្សរជនប្រឆាំង។
ក្រសួងការបរទេស បានច្រានចោលការចោទប្រកាន់នេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើហ្វេសប៊ុក កាលពីយប់មិញ។
ក្រសួងបានលើកឡើងថា៖«ទុយនីស៊ីបានទទួលនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពមិនត្រឹមត្រូវ និងការរិះគនមាននៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ទាក់ទងនឹងស្ថានភាពរបស់ពលរដ្ឋទុយនីស៊ីមួយចំនួន ដែលត្រូវបានកាត់ទោសដោយតុលាការជាតិ»។