អាមេរិក និងអ៊ីរ៉ាក់ជួបពិភាក្សាគ្នា ជុំវិញការចាប់ផ្ដើមបន្តឡើងវិញនូវបំពង់បង្ហូរប្រេងដ៏សំខាន់

2025/02/27 12:53:26 am        69

សហរដ្ឋអាមេរិក និងអ៊ីរ៉ាក់ បានពិភាក្សាអំពីការចាប់ផ្ដើមបន្តឡើងវិញនូវបំពង់បង្ហូរប្រេងដ៏សំខាន់ ដែលអាចបញ្ជូនប្រេងពីប្រទេសតំបន់មជ្ឈិមបូព៌ាទៅកាន់ទីផ្សារពិភពលោក បន្ទាប់ពីការតភ្ជាប់នេះ ស្ទើរតែត្រូវបានបិទ ចាប់តាំងពីឆ្នាំ២០២៣ ក្រោយមានជម្លោះលើបញ្ហាតម្លៃ ក្នុងតំបន់។

បើយោងតាមសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារ (ទី២៤ ខែកុម្ភៈ) នៅលើគេហទំព័ររបស់ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia Al-Sudani បានព្រមព្រៀងគ្នាលើតម្រូវការ ដើម្បីឲ្យប្រទេសអ៊ីរ៉ាក់បើកដំណើរការឡើងវិញយ៉ាងឆាប់រហ័ស។

លទ្ធភាពនៃដំណើរការឡើងវិញ សម្រាប់បំពង់បង្ហូរប្រេងដែលទីក្រុងបាកដាដ បានរំពឹងថា ទំនងជានឹងចាប់ផ្ដើមបន្តឡើងវិញជាមួយនឹងលំហូរដំបូងប្រហែល ១៨៥.០០០បារ៉ែល ក្នុងមួយថ្ងៃ បានដាក់បន្ទុកលើតម្លៃប្រេង ចាប់តាំងពីអ៊ីរ៉ាក់ បានប្រាប់ថា ខ្លួនបានត្រៀមរួចជាស្រេច ក្នុងការប្រតិបត្តិការឡើងវិញ។

វឌ្ឍនភាពនេះកើតមានឡើងក្នុងពេលវេលាដ៏រសើប សម្រាប់ទីផ្សារថាមពល ស្របពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បាន និងកំពុងអំពាវនាវឲ្យបញ្ចុះតម្លៃប្រេង។ តម្លៃប្រេងឆៅ កាលពីថ្ងៃទី២៥ ខែកុម្ភៈ បានធ្លាក់ចុះទាបបំផុត ក្នុងឆ្នាំ២០២៥ នេះ ដោយសារក្ដីបារម្ភ អំពីកំណើនសេដ្ឋកិច្ច។

រដ្ឋមន្ត្រីប្រេងអ៊ីរ៉ាក់ លោក Hayan Abdul Ghani នៅសប្តាហ៍នេះ បាននិយាយថា ប្រទេសរបស់លោក កំពុងទាក់ទងជាមួយប្រទេសទួរគី ដើម្បីពិភាក្សាអំពីបញ្ហាបច្ចេកទេស មុនពេលដែលខ្លួនអាចចាប់ផ្ដើមបញ្ជូនឡើងវិញ តាមរយៈបំពង់បង្ហូរប្រេងដែលរត់ទៅកាន់កំពង់ផែ Ceyhan របស់ទួរគី នៅលើសមុទ្រមេឌីទែរ៉ាណេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm