នាយករដ្ឋមន្ត្រីប៉ូឡូញ៖ យើងមិនអាចយល់ស្រប ចំពោះការព្រមចុះញ៉មរបស់អ៊ុយក្រែនឡើយ

2025/02/27 01:49:18 am        96

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នៅថ្ងៃពុធ (ទី២៦ ខែកុម្ភៈ) បាននិយាយថា បណ្ដាមេដឹកនាំអឺរ៉ុប ត្រូវតែតទល់នឹង «ការព្រមចុះញ៉ម» ចំពោះរុស្ស៊ី ជុំវិញបញ្ហាអ៊ុយក្រែន ដោយការលើកឡើងនេះ កើតមាននៅមុនពេលកិច្ចប្រជុំនិម្មិតរបស់មេដឹកនាំសហភាពអឺរ៉ុប (EU) ដើម្បីពិភាក្សាអំពីសង្គ្រាម បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បង្ហាញកាយវិការបង្កើនទំនាក់ទំនងជាមួយទីក្រុងមូស្គូ។ 

ក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម X លោក Tusk បាននិយាយថា៖ «យើងមិនអាចយល់ស្រប ចំពោះការព្រមចុះញ៉មរបស់អ៊ុយក្រែន ចំពោះរុស្ស៊ីបានឡើយ។ ទោះជាយ៉ាងណាក៏ដោយចុះ ពួកយើងហៅវាថា ជាការទាមទារដោយឥតអៀនខ្មាស ក្នុងនោះរួមទាំងការទាមទារដែនដីផងដែរ»។

សមាជិកក្រុមប្រឹក្សា EU នៃមេដឹកនាំជាតិ នឹងស្តាប់ការពន្យល់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងដំណើរទស្សនកិច្ចរបស់លោក នៅសប្តាហ៍នេះ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលលោកបានជួបលោក Trump។

លោក Macron និង Trump បានបង្ហាញការយល់ឃើញផ្ទុយស្រឡះពីគ្នាយ៉ាងខ្លាំងក្លា កាលពីថ្ងៃចន្ទ ក្នុងវិធីសាស្រ្តរបស់ពួកលោក ចំពោះបញ្ហាអ៊ុយក្រែន ដោយបញ្ជាក់ពីការបែកបាក់ រវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញកិច្ចប្រឹងប្រែងរបស់លោក Trump ដើម្បីឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងឆាប់រហ័សជាមួយរុស្ស៊ី។

លោក Tusk បាននិយាយថា៖ «ពួកយើងទាំងអស់គ្នាសង្ឃឹមថា នឹងបានបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស ហើយអឺរ៉ុបចង់បានន័យដ៏ច្បាស់លាស់បំផុតតាមដែលអាចធ្វើទៅបាន»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        275
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        317
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        297

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm