មេដឹកនាំអន្តរកាលស៊ីរីលោក Ahmed al-Sharaa បានធ្វើដំណើរទៅដល់ប្រទេសហ៊្សកដានីនៅថ្ងៃពុធនេះ ជាទីដែលលោកមានជំនួបជាមួយព្រះមហាក្សត្រ Abdullah ។
លោក Al-Sharaa មានជំនួបជាមួយព្រះព្រះមហាក្សត្រ Abdullah ដើម្បីពិភាក្សាលើការពង្រឹងទំនាក់ទំនងរវាងប្រទេសជិតខាងទាំង ២ ។
ដំណើរទស្សនកិច្ចនេះដែរ គឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី ៣របស់លោក Al-Sharaa បន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសទួរគី ចាប់តាំងពីលោកបានឡើងកាន់អំណាច ក្រោយដឹកនាំការវាយប្រហាររបស់ក្រុមឧទ្ទាមទម្លាក់អំណាចរបស់លោក Bashar al Assad ដែលគាំទ្រដោយអ៊ីរ៉ង់ ។
គេរំពឹងថា លោក Sharaa នឹងមានជំនួបទូលំទូលាយ ដើម្បីពិភាក្សាលើបញ្ហាសន្តិសុខព្រំដែន និងវិធីសាស្រ្តពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង ២ ។
គួរឲ្យដឹងថា ទំនាក់ទំនងរបស់លោក Assad ជាមួយបណ្តាប្រទេសភាគច្រើននៅក្នុងពិភពអារ៉ាប់ ពិសេសគឺប្រទេសជិតខាងខ្លួន បានជាប់គាំង អំឡុងសង្រ្គាមស៊ីវិលរយៈពេលជិត ១៤ឆ្នាំ ៕