ពលរដ្ឋឥណ្ឌូនេស៊ី នាំគ្នារត់ចេញក្រោយ ពេលដែលការរញ្ជួយដីអង្រួនកោះ Sulawesi

2025/02/27 02:47:07 am        50

មន្ទីរភូគព្ភសាស្រ្តសហរដ្ឋអាមេរិក(USGS)រាយការណ៍ថា ការរញ្ជួយដីរាក់កម្រិត ៦,១រ៉ិចទ័រ បានអង្រួនកោះ Sulawesi របស់ប្រទេសឥណ្ឌូនេស៊ីនាថ្ងៃពុធនេះ បង្ខំឲ្យប្រជាពលរដ្ឋនាំគ្នារត់ចេញក្រៅ ប៉ុន្តែគ្មានសេចក្តីរាយការណ៍ពីការខូចខាត ឬរងគ្រោះនោះទេ ។

USGS រាយការណ៍ថា ភាពរំញ័រ បានកើតមានឡើងនៅវេលាម៉ោង ៦ និង ៥៥នាទីព្រឹកម៉ោងក្នុងស្រុក ក្នុងជម្រៅដី ១០គ.ម ក្នុងនោះចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅជិតតំបន់ឆ្នេរខេត្ត North Sulawesi ។

ទីភ្នាក់ងារឧតុនិយមឥណ្ឌូនេស៊ី បានរាយការណ៍ពីការរញ្ជួយដីកម្រិត ៦រ៉ិចទ័រ ហើយពួកគេនិយាយថា គ្មានហានិភ័យនៃរលកស៊ូណាមិនោះទេ ។

ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត North Sulawesi បាននិយាយរៀបរាប់ពីភាពតក់ស្លុត ពេលដែលការរញ្ជួយដីកើតឡើង ។

លោក Gita Waloni គឺជាភ្ញៀវមួយរូបស្នាក់នៅក្នុងសណ្ឋាគារនៅស្រុក North Minahasa ក្នុងខេត្ត North Sulawesi និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោកបានភ្ញាក់ពីដំណេក ពេលដែលលោកដឹងថាមានការរញ្ជួយដី ។ វាមានភាពរញ្ជួយខ្លាំង ហើយអគារបានយោលដូចទោង ។

លោកបន្តថា វត្ថុនៅក្នុងបន្ទប់របស់លោក បានរាត់រាយ ហើយលោកក៏បានរត់ចេញក្រៅ លោកពិតជាខ្លាចខ្លាំងណាស់ ខ្លាចមានរលករញ្ជួយ ខណៈពេលលោកនៅក្នុងបន្ទប់ ។ ភ្ញៀវទាំងអស់នៅក្នុងសណ្ឋាគារបានរត់ចេញក្រៅដូចគ្នា ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm