លោក Mykola Kalashnyk គឺជាអភិបាលតំបន់គីវ
និយាយនៅថ្ងៃពុធនេះថា ការវាយប្រហារកាលពីយប់កន្លងទៅដោយយានដ្រូនរុស្ស៊ីលើទីក្រុងគីវ
បានសម្លាប់មនុស្សម្នាក់ និងមនុស្ស ២នាក់ផ្សេងទៀត រងរបួស
ហើយនិងបណ្តាលឲ្យផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងរងការឆាបឆេះ ។
លោក Kalashnyk និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា សាកសពរបស់ជនស៊ីវិលត្រូវបានរកឃើញនៅក្នុងផ្ទះប្រជាពលរដ្ឋដែលរងការឆាបឆេះជាអគ្គិភ័យ
បណ្តាលមកពីការវាយប្រហារនេះ ។
លោក Olha Volkonska
គឺជាពលរដ្ឋមួយរូបរស់នៅក្នុងតំបន់រងការវាយប្រហារ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា
វាគួរឲ្យខ្លាចខ្លាំងណាស់ ប៉ុន្តែប្រាកដខ្លាំងណាស់ថា ពួកយើងនឹងឈ្នះសង្រ្គាម
ហើយអ្វីៗនឹងល្អប្រសើរឡើងវិញ ។
នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីរុស្ស៊ី
ជុំវិញការវាយប្រហារយានដ្រូនចុងក្រោយនេះលើទីក្រុងគីវ ។
ភាគីទាំង ២តែងតែច្រានចោលការមានគោលដៅលើជនស៊ីវិលនៅក្នុងសង្រ្គាមដែលរុស្ស៊ីបានចាប់ផ្តើមកាលពីរយៈពេល
៣ឆ្នាំមុន ប៉ុន្តែជនស៊ីវិលរាប់ពាន់នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះមួយនេះ ដែលភាគច្រើននៃពួកគេនៅគឺជាជនជាតិអ៊ុយក្រែន
៕