រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរីង់លោក Masoud Pezeshkian អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងតេអេរ៉ង់កាលពីថ្ងៃអង្គារ ។
. សារព័ត៌មានរដ្ឋរាយការណ៍ថា អំឡុងដំណើរទស្សនកិច្ចរយៈពេល ១ថ្ងៃរបស់លោកទៅកាន់ប្រទេសអ៊ីរ៉ង់ លោក Lavrov បានពិភាក្សាផងដែលើប្រធានបទទ្វេភាគី និងបញ្ហាក្នុងតំបន់ ជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi ។
ដំណើរទស្សនកិច្ចរបស់លោក Lavrov បានកើតមានឡើងរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មជុំថ្មីដែលមានគោលដៅលើឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ ដែលជាប្រភពប្រាក់ចំណូលដ៏សំខាន់របស់សាធារណរដ្ឋអ៊ិស្លាមមួយនេះ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានព្យាយាមធ្វើឲ្យការនាំចេញប្រេងរបស់អ៊ីរ៉ង់ឈានដល់កម្រិតសូន្យ ដើម្បីការពារប្រទេសមួយនេះពីការទទួលបានអាវុធនុយក្លេអ៊ែរ ។
លោក Lavrov និយាយថា លោកប្រាកដខ្លាំងណាស់ថា វិធានការការទូតនៅមានលើតុ ពេលដែលពួកគេឈានដល់ការដោះស្រាយបញ្ហាជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ។
សូមបញ្ជាក់ថា ទីក្រុងម៉ូស្គូ និងទីក្រុងតេអេរ៉ង់ បានធ្វើឲ្យលោកខាងលិចខឹងសម្បារយ៉ាងខ្លាំង តាមរយៈការអភិវឌ្ឍទំនាក់ទំនងការទូតរបស់ពួកគេ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមអ៊ុយក្រែនកាលពីឆ្នាំ ២០២២ ៕