សត្វឆ្អឹងកងតូចដែលរស់នៅអាមេរិកខាងត្បូងកាលពីរយៈពេលជាង ២០០លានឆ្នាំមុន នឹងជួយឲ្យក្រុមអ្នកស្រាវជ្រាវយល់ដឹងកាន់តែច្បាស់ពីយុគសម័យមុនសត្វដាយណូស័រ ។
របកគំហើយនៅទីក្រុង Paraiso do Sul ស្ថិតនៅភាគខាងត្បូងប្រទេសប្រេស៊ីល ហើយត្រូវបានបុរាណវិទូ Rodrigo Muller មកពីសាកលវិទ្យាល័យ Santa Maria ចាត់ទុកថាជាសត្វបង្គួយយក្ស Retymaijychampsa នោះ ស្ថិតក្នុងចំណោមគំរូចាស់បំផុតនៃពពួកសត្វល្មូន Proterochampsiaនៅទូទាំងពិភពលោក ។
លោក Muller និយាយថា ការពិតដែលពួកវាមាននៅមុនយុគសម័យសត្វដាយណូស័រ បានជួយឲ្យពួកយើងយល់ដឹងកាន់តែច្បាស់ថាអ្វីគឺជាប្រព័ន្ធអេកូឡូស៊ីនៅសម័យកណ្តាលនៃយុគល្មូនទឹកផុតពូជ ដែលមានរយៈពេលកាលពី ២៣៧លានឆ្នាំមុន ។
លោកថា ដោយមានលលាដ៏ក្បាលប្រវែងចន្លោះពី ៧៩,៨មីលីម៉ែត្រដល់ ១២៦,៤មីលីម៉ែត្រ សត្វបង្គួយ Retymaijychampsa ត្រូវបានគេចាត់ទុកថាជាសត្វតូចនៅក្នុងចំណោមពពួកអម្បូរសត្វល្មូនរបស់ពួកវា ។
លោក Muller បាននិយាយទៀតថា របកគំហើញហ្វូស៊ីលនេះ ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ពីព្រោះថា វាគឺជាជើងក្រោយមានលក្ខណៈពេញលេញរបស់សត្វបង្គួយយក្ស Retymaijychampsa ។
គួរឲ្យដឹងថា កាលពីខែតុលា ឆ្នាំ ២០២៤កន្លងទៅ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ពីការរកឃើញហ្វូស៊ីលរបស់សត្វដាណូស័រ Gondwanax នៅតំបន់ភាគខាងត្បូងប្រទេសប្រេស៊ីល ៕