អង្គភាពស៊ីម៉ាក់បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលដើម្បីការងារបន្តឆ្នាំ២០២៥ និងរៀបចំ​ប្រព័ន្ធ​ទិន្នន័យបញ្ហាគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះថ្នាក់ជាតិ

2025/02/27 03:09:18 am        104

(ភ្នំពេញ) ​ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ​ នារសៀលថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០២៥មានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាក្រោមអធិបតីឯកឧត្តម នាយឧត្តមសេនីយ៍ខឹម​ សោភ័ណ​ ប្រធានក្រុមប្រឹក្សាភិបាលផ្ទេរសិទ្ធិ និងមានការចូលរួមពី​ សមាជិកនិងទីប្រឹក្សាក្រុមប្រឹក្សាភិបាលទាំងអស់ចំនួន១៣រូប។   របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ១.អនុម័តកំណត់ហេតុអង្គប្រជុំថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ២. ត្រួតពិនិត្យ និងអនុម័តរបាយការណ៍លទ្ធផលការងារប្រតិបត្តិការឆ្នាំ ២០២៤ និង៣.ត្រួតពិនិត្យ​ និងអនុម័តផែនការសមាហរណកម្មឆ្នាំ២០២៥។ 

យោងតាមលទ្ធផលរបាយការណ៍ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ក្នុងឆ្នាំ២០២៤នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព​CMAC​សម្រេចបានមានជាអាទិ៍៖ រំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់សរុបបានចំនួន​១៧.៩៨០ហិកតា ក្នុងនោះ​ផ្ទៃដី​ចម្ការ​​មីន​ចំនួន​១០.៥៦៤ហិកតា និង​ផ្ទៃដី​ចម្ការ​គ្រាប់ចំនួន៧.៤២៣ហិកតា។ លទ្ធ​ផល​នេះ​​សម្រេចបាន​៦៥,៥៧% ធៀបនឹង​ផែនការ​​ប្រតិបត្តិការឆ្នាំ២០២៤ មានផ្ទៃដី​សរុបចំនួន​២៧.៤៣១ហិកតា។ កិច្ចប្រតិបត្តិ​ការ​នេះ​រុក​រក​ឃើញនិង​កម្ទេចចោល​គ្រាប់មីន/យុទ្ធ​ភណ្ឌមិន​ទាន់​​ផ្ទុះគ្រប់​ប្រភេទ​សរុប​ចំនួន៩៦.៣៧១​គ្រាប់ ក្នុង​នោះ​​មីន​ប្រឆាំង​មនុស្សចំនួន​១៤.០០២គ្រាប់ មីនប្រឆាំង​រថក្រោះចំនួន​១៥៥គ្រាប់ និងយុទ្ធភណ្ឌមិន​ទាន់​​ផ្ទុះ​គ្រប់ប្រភេទចំនួន​៨២.២១៤​គ្រាប់ ព្រម​ទាំង​ឆ្លើយ​តបតាម​សំណើ​សុំអន្ដរា​គមន៍បន្ទាន់បានចំនួន៤.០៦១​ករណី។ ផ្អែក​លើ​ទិន្នន័យសេដ្ឋកិច្ច​សង្គម​ឃើញ​ថា ប្រជាពលរដ្ឋ​ទទួល​ផល​​​ដោយ​ផ្ទាល់និងដោយ​ប្រយោល​មាន​​ចំនួន​៦៧៤.៦២៦​គ្រួសារ។  

អង្គភាពCMACក៏បានធ្វើការស្រាវជ្រាវ​ព័ត៌មាន​គ្រាប់​មីន និងគ្រាប់បែកចង្កោម&គ្រាប់បែក​ទម្លាក់​ពីយន្ដហោះ​ដោយក្រុម​ស្រាវ​​​ជ្រាវព័ត៌មាន​រកឃើញចម្ការមីន​ចំនួន​៤.៨០៩​ហិកតា និងកំណត់ពហុកោណ​តំបន់​រងផលប៉ះ​ពាល់​ដោយ​សារ​គ្រាប់​បែក​​ចង្កោមនិងគ្រាប់បែកទម្លាក់ពី​យន្ដ​ហោះ​បានចំនួន៤.៤៦៨ពហុកោណ ស្មើនឹងផ្ទៃដី​ចំនួន​៦១៥.៧៤៦ហិកតា។  

ដោយឡែកចំពោះការងារអប់រំយល់ដឹងពីមីននិងជួយសង្គ្រោះជនពិការដោយសារមីន ក៏សម្រេចបានលទ្ធ-ផលគួរឲ្យកត់សម្គាល់ ដោយបានផ្ដល់សារអប់រំដល់ក្រុមគោលដៅចំនួន​២៥.១២៤​​លើក ស្មើនឹង១.១៨២.៥៥០​ខ្នងផ្ទះ មានប្រជា​​​ពល​រដ្ឋចូលរួមសរុបចំនួន​២.០៨៨.៣៣៧​​​នាក់ និងបានផ្ដល់សេវា​ជួសជុលជើង​សិប្បនិមិ្មត​ជូន​ជន​ពិការចំនួន១.៥២៨​នាក់ ផ្ដល់​ការ​ហ្វឹកហ្វឺនប​ច្ចេកទេស​កសិកម្ម​ចំនួន២.០០៨នាក់ និងផ្ដល់ការ​អប់រំ​ពី​សុខុ-​មាល​​ភាពចំនួន២.៤៤៦​នាក់។  

ដោយឡែកការងារហ្វឹកហ្វឺននិងទំនាក់ទំនងអន្ដរជាតិ អង្គភាពបានផ្ដល់​ការ​ហ្វឹកហ្វឺន​ពង្រឹងសមត្ថភាពដល់មន្រ្តីផ្ទៃក្នុង និងស្ថាប័ន​ខាងក្រៅ​បាន​ចំនួន៩០៨នាក់ និងបានបញ្ចូន​មន្រ្តីទៅ​បណ្ដុះបណ្ដាលនៅក្រៅប្រទេសដូចជា ប្រទេស​​ជប៉ុន ស្វីស អេត្យូពី បូស្នៀ កូឡុំប៊ី ចិន វៀតណាម ថៃ និង​អូស្រ្ដាលី​ជាដើមបានចំនួន៤៥នាក់។ ថ្មីៗនេះ អង្គភាពក៏បានបានហ្វឹកហ្វឺនពង្រឹង​សមត្ថភាព និងចែក​រំលែក​​បទពិសោធន៍ដល់អ្នកជំនាញ​សកម្មភាព​មីនមក​ពី​បណ្ដា​ប្រទេសមួយចំនួនដូចជា កូឡុំ​ប៊ី អ៊ុយក្រែន ហ្សក់​ដង់ អាហ្សាបៃហ្សង់ ស៊ូដង់​ខាងត្បូង សូម៉ាលី និង​អេត្យូពីជាដើម។  

ដោយឡែកចំពោះផែនការសមាហរណកម្មឆ្នាំ២០២៥ ក្នុងគោលបំណងចូលរួម​អនុវត្តផែនការយុទ្ធសាស្រ្តជាតិវិស័យមីនរបស់​រាជរដ្ឋាភិបាល​អណត្តិ​ទី៧ (២០២៣-២០២៨) ស្តីពីកម្ពុជាគ្មានមីន​ប្រឆាំង​មនុស្ស​ឆ្នាំ ២០២៥ និងកាត់បន្ថយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាអតិបរិមា និងយុទ្ធសាស្រ្តមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាឆ្នាំ ២០១៩-២០២៥ អង្គភាព​CMACបានដាក់ចេញនូវបេសកកម្មសំខាន់ៗរួមមាន៖  

១. ធ្វើការបោសសម្អាតតំបន់រងការគម្រាមកំហែងដោយសារគ្រាប់មីន និងគ្រាប់សំណល់សង្គ្រាមចំនួន​១៩២គីឡូម៉ែត្រក្រឡា។  

២. ធ្វើការអប់រំនិងកាត់បន្ថយគ្រោះថ្នាក់មីន/ស.ផ.ស (សំណល់យុទ្ធភណ្ឌសង្គ្រាម) ជូនដល់ប្រជាពល​រដ្ឋចំនួនប្រមាណ១.៨លាន ទៅ២លាននាក់។ 

៣. បន្ដធ្វើការស្រាវជ្រាវចម្ការមីនគ្រប់ជ្រុងជ្រោយតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងការស្រាវជ្រាវគ្រាប់​ បែក​ចង្កោម និងគ្រាប់បែកទម្លាក់ពីយន្ដហោះដែលត្រូវបញ្ចប់នៅខែសីហា ឆ្នាំ២០២៥ និងរៀបចំ​ប្រព័ន្ធ​ទិន្នន័យបញ្ហាគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះថ្នាក់ជាតិ។ 

៤. ពង្រឹងសមត្ថភាពធនធានមនុស្សក្នុងក្របខ័ណ្ឌអង្គភាពនិងជាតិ ព្រមទាំងពង្រីកទំនាក់ទំនងកិច្ច​សហប្រតិ​បត្តិ​ការអន្តរជាតិតាមរយៈផ្ដល់ការហ្វឹកហ្វឺនជំនាញដល់​បណ្តាប្រទេសទាំងក្នុងតំបន់ និងលើឆាកអន្ដរជាតិ៕

 អត្ថបទ.ភារម្យ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm