ក្រុមគ្រូពេទ្យនិយាយថា ទំនិញចោរលួចរបស់កម្មវិធីស្បៀងអាហារពិភពលោក WFP និងទីភ្នាក់ងារជំនួយ USAID ដែលត្រូវបានលក់នៅតាមដងផ្លូវក្នុងទីក្រុង Bukavu ប្រឈមនឹងក្តីកង្វល់សុខភាព បើសិនជាការប្រើប្រាស់ពុំត្រូវបានពិនិត្យមើលទេនោះ ។
ការលក់នេះ បានកើតមានឡើង បន្ទាប់ពីករណីចោរកម្មនៅឃ្លាំងស្តុកជំនួយ និងនៅធុរកិច្ច កាលពីដើមខែនេះ ពេលដែលក្រុមឧទ្ទាម M23 គាំទ្រដោយប្រទេសរ៉្វាន់ដា រឹបអូសបានទីក្រុង Bukavu ដែលជាទីក្រុងធំបំផុតទី ២ស្ថិតនៅភាគខាងកើតប្រទេសកុងហ្គោ ។
ករណីចោរកម្មនេះដែរ បណ្តាលឲ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅនៅតំបន់ភាគខាងកើតកុងហ្គោ ជាទីដែលការមកដល់របស់ក្រុមឧទ្ទាម M23បានធ្វើឲ្យមនុស្សកន្លះលាននាក់ជម្លៀសខ្លួន ចាប់តាំងពីខែមករារហូតមក ។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មក្រុមមន្រ្តីរ៉្វាន់ដា សម្រាប់ការគាំទ្រចោទប្រកាន់ក្រុមឧទ្ទាម M23 ហើយអង់គ្លេស បានផ្អាកជំនួយទ្វេភាគីដល់ប្រទេសរ៉្វាន់ដាផងដែរ ខណៈដែលសហភាពអឺរ៉ុប នឹងពិនិត្យមើលឡើងវិញកិច្ចព្រមព្រៀងរ៉ែយុទ្ធសាស្រ្តជាមួយប្រទេសមួយនេះ ៕