ក្រោយបើកប្រទេសពេញលេញ អាជីវករផ្នែកទេសចរណ៍ផ្តើមកើនចំណូល ពិសេសអំឡុងបុណ្យអុំទូក

2021/11/22 09:28:41 pm        560

ភ្នំពេញ ៖ បណ្តាអាជីវករ ឬអ្នកប្រកបរបរផ្នែកសេវាទេសចរណ៍ បានចាប់ផ្តើមរកបានចំណូលល្អប្រសើរឡើងវិញ ក្រោយរាជរដ្ឋាភិបាល បានប្រកាសបើកប្រទេសពេញលេញ ជាពិសេសនៅក្រោយថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ។

អាជីវករប្រកបរបរលក់ដូរអាហារ និងជួលគ្រែទឹក ដើម្បីបម្រើសេវាទេសចរណ៍ នៅក្នុងរមណីយដ្ឋាន​គ្រៀនស្វាយ បានប្រាប់ BTV នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកានេះថា នៅក្នុងអំឡុងពេលកម្ពុជា ជួបវិបត្តិការ​រាតត្បាតជំងឺកូវីដ១៩ជាង១ឆ្នាំកន្លះកន្លងមកនេះ រមណីយដ្ឋានគៀនស្វាយ ពុំសូវមានភ្ញៀវច្រើន​មកលេងក​ម្សាន្តនោះទេ ប៉ុន្តែក្រោយ​ពេល​រាជរដ្ឋាភិបាល​ប្រកាស​បើកប្រទេសពេញលេញឡើងវិញ ​ទេសចរក្នុងស្រុក បានសម្រុកមកលេង​កម្សាន្តច្រើន ដោយបានធ្វើចំណូលរបស់ពួកគាត់ មាន​ការកើន​ឡើងប្រមាណពី៦០ទៅ៧០% ក្នុងអំឡុងពេលអុំទូក ដែលទើបបញ្ចប់ទៅថ្មីៗនេះ។

លោក លូ ម៉េង ប្រធានសហភាពសហព័ន្ធទេសចរណ៍កម្ពុជា ថ្លែងថា នៅក្នុងអំឡុងថ្ងៃឈប់សំរាក​បុណ្យអុំទូកនេះ ទេសចរក្នុងស្រុកបានចេញដើរកម្សាន្ត ពោលគឺ​បានប្រើប្រាស់សេវានៅ​តាម​ភោជនីយដ្ឋាន អាហារដ្ឋានពេញពេញ​ ហើយបន្ទប់ស្នាក់តាមសណ្ឋាគារ ផ្ទះសំណាក់ និងតាម​ផ្ទះស្នាក់​នានា ក៏ត្រូវបានគេជួលស្នាក់នៅពេញផងដែរ ដែលនេះ គឺជាចំណុចចាប់ផ្តើមធ្វើ​អោយ​បណ្តាអាជីវកម្មដ្ឋានទេសចរណ៍ មានចំណូលល្អឡើងវិញ។

ជារួមគ្នានៅថ្ងៃឈប់សំរាកបុណ្យអុំទូក លោក លូ ម៉េង បានវាយតំលៃថា សម្រាប់ភ្ញៀវទេសចរ​ដែល​ចេញ​កម្សាន្ត​នៅតាមគោលដៅទេសចរណ៍នៅជិតៗផ្ទះ គឺបានចំណាយថវិកា​ដើរកម្សាន្ត​ជា​មធ្យមជាង ១០ម៉ឺនរៀលម្នាក់ក្នុងមួយថ្ងៃ ដោយឡែកសម្រាប់ភ្ញៀវទេសចរដែលចេញដើរកម្សាន្ត​ តាមគោលដៅ​ទេសចរណ៍តាមបណ្តាខេត្តរាជធានីឆ្ងាយៗពីផ្ទះ ជាមធ្យមគេចំណាយថវិកា​ដើរ​កម្សាន្ត​ប្រមាណពី ៥០ម៉ឺនទៅ ៧០ម៉ឺនរៀលក្នុង១ក្រុមតូចៗ​ ដោយ​មិនគិតបូក​បញ្ចូល​ថ្លៃធ្វើដំណើរ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ​អំឡុងថ្ងៃឈប់សំរាកបុណ្យអុំទូក៣ថ្ងៃ​បូកនឹងថ្ងៃអាទិត្យមួយថ្ងៃទៀតនេះ ​មានភ្ញៀវទេសចរជាង ១លាន ១សែននាក់ ​ចេញដើរកម្សាន្ត ដោយ​កើនឡើង ២៥.៨% បើធៀប​នឹងរយៈពេលដូចគ្នា នៃពិធីបុណ្យភ្ជុំបិណ្ឌនាដើមខែតុលា ឆ្នាំ២០២១៕

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm