ស្ថានកុងស៊ុលកិត្តិយសប្រទេសស៊ីប ,អូស្ត្រាលី ,ស៊ុយអ៊ែត ,ហូឡង់និង ម៉ិកស៊ិក ជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា ជាមួយសមាជិកសហភាពអឺរ៉ុប និង ម៉ិកស៊ិក

2025/02/26 11:27:13 pm        373

(ភ្នំពេញ) ឯកឩត្តម. រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានទទួលស្វាគមន៍ ឯកឩត្តម. សាឡា អ៉ីសា ស្ថានកុង ស៊ុលកិត្តិយសប្រទេសស៊ីបប្រចាំកម្ពុជានិងជាតំណាងស្ថានកុងស៊ុលកិត្តិយសប្រចាំនៅកម្ពុជាផ្សេងទៀតរួមមាន កុងស៊ុលកិត្តិយសប្រទេសអូស្ត្រាលី H.E Markus Gridling, ស្ថានកុងស៊ុលអ៉ីតាលី H.E Aurelio Flacco, ស្ថានកុងស៊ុលស៊ុយអ៊ែត H.E Kim Tol Tan, ស្ថានកុងស៊ុលហូឡង់ H.E Gerhard Jan និងស្ថានកុងស៊ុលម៉ិកស៊ិក H.E Seng Takakneary នាថ្ងៃទី២៥ កុម្ភៈ ២០២៥ នេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា ជាមួយសមាជិកសហភាពអឺរ៉ុប និង ម៉ិកស៊ិក ។

   យោងតាមឯកឩត្តម. សាឡា អ៉ីសា ស្ថានកុង ស៊ុលកិត្តិយសប្រទេសស៊ីបប្រចាំកម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តរបស់សមាជិកសហភាពអឺរ៉ុប និងម៉ិកស៊ិក ក៏ដូចជាកម្ពុជាក្នុងការពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងផ្តោតលើប្រធានបទសំខាន់ៗមួយចំនួន ជាពិសេសឱកាសវិនិយោគក្នុងការស្វែងរកមធ្យោបាយសម្រាប់ការកើនឡើងនៃការវិនិយោគរបស់សហភាពអឺរ៉ុបនៅកម្ពុជា។ហើយកិច្ចសន្ទនាពាក់ព័ន្ធនឹងការបញ្ជាក់អំពីបទប្បញ្ញត្តិ ការកំណត់វិស័យពាណិជ្ជកម្ម និងការដោះស្រាយបញ្ហាប្រឈមដែលសហភាពអឺរ៉ុប និងម៉ិកស៊ិកដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា។ តួយ៉ាងកិច្ចប្រជុំនេះបានផ្តល់នូវវេទិកាសម្រាប់ផ្លាស់ប្តូរទស្សនៈលើកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងកំណែទម្រង់សេដ្ឋកិច្ចរបស់កម្ពុជា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ពន្ធដារ និងតំបន់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដែលសហភាពអឺរ៉ុប និងម៉ិកស៊ិកបាននឹងកំពុងបន្តការគាំទ្រ។

   ប្រភពដដែលបានបញ្ជាក់ថា ជាចុងក្រោយក្នុងជំនួបនេះបានស្វែងយល់ពីយុទ្ធសាស្ត្រក្នុងការសម្រួលដល់លំហូរពាណិជ្ជកម្ម ជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងម៉ិកស៊ិក និងធានាបាននូវការអនុលោមតាមស្តង់ដារអន្តរជាតិ។ បន្ថែមពីនេះ ជំនួបនេះក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សហភាពអឺរ៉ុប និងម៉ិកស៊ិក ក្នុងការជួយដល់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិកាសម្រាប់ការកសាងទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ និងលើកកម្ពស់វិបុលភាពទៅវិញទៅមកផងដែរ ៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ អភិបាលកិច្ច AI ពិតប្រាកដគួរតែជួយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអន្តរជាតិដោយនៅតែគោរពទៅលើពិពិធភាពនៃបរិបទជាតិ និងមាគ៌ាអភិវឌ្ឍមូលដ្ឋានដោយឯករាជ្យរបស់ប្រទេសនីមួយៗ
2026/07/17 05:59:41 pm        1
គិតត្រឹមខែមិថុនាឆ្នាំនេះ កម្ពុជាមានរោងចក្រដំណើរការចំនួន ៣.៣១៩ មានទុនវិនិយោគ ២៧,៨ ប៊ីលានដុល្លារ
2026/07/17 05:42:44 pm        1
កម្ពុជាបើកពិព័រណ៍ឧស្សាហកម្មលើកទី១ បាននាំរោងចក្រ-សហគ្រាស ផលិតកម្មចំនួន ១៦២ ដាក់បង្ហាញនូវផលិតផលថ្មីៗ
2026/07/17 05:41:39 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាល្លឺម៉ង់ស្នើឱ្យកងកម្លាំងសហភាពអឺរ៉ុបជំនួសបេសកកម្មអង្គការសហប្រជាជាតិ នៅលីបង់

2026/07/17 06:49:56 pm
​ព្យុះផ្គររន្ទះបង្កឲ្យមានទឹកជំនន់ និងការរំខាន នៅស្វីស ខណៈអាកាសធាតុធ្ងន់ធ្ងរត្រូវបានរំពឹង​នឹងបន្តមាន​
2026/07/17 06:36:02 pm
​នាវាដឹកផលិតផលគីមីត្រូវបានសង្ស័យថា ត្រូវក្រុមចោរសមុទ្រប្លន់នៅក្បែរឆ្នេរយេម៉ែន
2026/07/17 06:33:04 pm
​ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Odesa បានសម្លាប់មនុស្ស ២ នាក់ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ
2026/07/17 06:29:35 pm
​អ៊ីរ៉ង់ជំរុញឱ្យសន្សំ​សំចៃ​ថាមពល ក្រោយ​ការវាយប្រហាររបស់អាមេរិកបង្ក​ការខូចខាត​រោងចក្រថាមពល
2026/07/17 06:27:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/16 06:40:39 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/17 03:19:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/16 07:04:28 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am