Mobile Legends រៀបចំ​ព្រឹត្តិការណ៍​តាម​អន​ឡាញ​អបអរ​ពិធី​បុណ្យអុំទូក​

2021/11/22 09:32:24 pm        174

​កីឡា​អេឡិចត្រូនិក៖ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ស្ថាប័ន​កីឡា​អេឡិចត្រូនិក​អន្ដរជាតិ Mobile Legends: Bang Bang បាន​រៀប​ចំ​ព្រឹត្តិការណ៍​តាម​អន​ឡាញ​មួយ ដោយ​អញ្ជើញ​សិល្បករ និង​វិចិត្រករ​ឲ្យ​រចនា​ទូក «​ង​» Mobile Legends សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជនចូល​ទស្សនា និង​លេង​កម្សាន្តក្នុង​ន័យ​អបអរ​ព្រះរាជ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ។​

​កម្មវិធី​នេះក៏​មិន​ខុស​ពី​ឆ្នាំមុន​ដែរ គឺ​ដើម្បី​ផ្ដល់​នូវ​ការ​កម្សាន្តក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក​នៃ​បុណ្យអុំទូក ទោះបី​ពិធី​បុណ្យជាតិ​ដ៏​ធំ​នេះមិន​អាច​ប្រារព្ធ​ក្នុង​ឆ្នាំនេះដោយសារ​វិបត្តិ​កូ​វីដ​-១៩ ក៏ដោយ។ ចំពោះ​ការ​រចនា​ទូក «​ង​» Mobile Legends ត្រូវ​បាន​រំលេច​ខ្លឹមសារ «​សហការ​ដើម្បី​ជ័យជម្នះ​» ដែល​ជា​ការ​ផ្សារ​ភ្ជាប់​គ្នារវាង​ស្មារតី​នៃ​អ្នក​ប្រណាំង​ទូក​ប្រពៃណី​ជាតិខ្មែរ និង​ស្មារតី​នៃ​កីឡា​អេឡិចត្រូនិក មានន័យថា កីឡា​អេឡិចត្រូនិកនឹង​ក្លាយ​ជា​មធ្យោបាយ​ថ្មី​មួយ ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​ពី​វប្បធម៌​ប្រពៃណី​ជាតិខ្មែរ។​ ​ទូក «​ង​» នេះមាន​កៅអី​ចំនួន ៥ ដែល​មាន​អត្ត​ព​លិ​ក ៥​រូប​ក្នុង​ការប្រកួត​កីឡា Mobile Legends​។ អ្វី​ដែល​ពិសេស ទូក​នេះ​ត្រូវ​បាន​បង្កើត​ឡើងតាម​រចនា​បទ​ប្រពៃណី និង​មាន​សមាសធាតុ​របស់​ហ្គេម​នៅ​លើ​ទូក ដែល​រំលេច​នូវ​ភាព​ស្រស់​ស្អាតទាក់ទាញ ហើយ​សក្ដិសម​នឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក។

ទោះបីជា​មិន​មាន​សកម្មភាព​ប្រណាំង​ទូក​ពិតប្រាកដ នៅ​ទន្លេ​ចតុមុខ​ទល់មុខ​ព្រះបរមរាជវាំង​ឆ្នាំនេះ​ក៏ដោយ ក៏​ការប្រកួត Mobile Legends នៅតែ​បន្ត​ដំណើរការ ខណៈ​អ្នកឈ្នះនឹង​មាន​ឱកាស​ចូលរួម​ក្នុង​ពិធី​បង្ហាញ​ទូក «​ង​» របស់ Mobile Legends ទៀត​ផង។​ ​សូម​​បញ្ជាក់​ថា ស្ថិត​ក្រោម​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ ដោយមាន​ការ​អភិវឌ្ឍ​ន៍​សង្គម និង​វប្បធម៌​មាន​វិធី​ជាច្រើនដែល​អាច​ឲ្យ​ពលរដ្ឋចូលរួម​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ជាក់ស្ដែង Mobile Legends បាន​ចាប់ផ្ដើម​ជំហាន​ដំបូង​របស់​ខ្លួន​ដើម្បី​ដាក់​ចូល​នៅ​វប្បធម៌ និង​ប្រពៃណី​ទៅ​ក្នុង​កម្មវិធី​កីឡា​អេ​ឡិច​ត្រូ​និ​ច​របស់​ខ្លួន ហើយ​ផ្តល់​ជូន​ដល់​អ្នកលេង​អាច​ចូលរួម​នូវ​សកម្មភាព ​វប្បធម៌​តាម​អន​ឡាញ​ដ៏​ល្អ​ដែល​មិន​ធ្លាប់​មាន​នេះ​ផង​ដែរ៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm