បាល់ទាត់៖ គ្រូបង្វឹកក្លិបអាល្លឺម៉ង់ Werder Bremen លោក Markus Anfang បានលាលែងពីតំណែងហើយក្រោយត្រូវបានគេចោទប្រកាន់ថា បានប្រើប្រាស់ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ក្លែងក្លាយ។

លោក Markus Anfang និងជំនួយការ Florian Junger បានចាកចេញពីក្លិបអាល្លឺម៉ង់ដែលស្ថិតនៅក្របខណ្ឌទី២ មួយនេះ ២ថ្ងៃបន្ទាប់ពីតុលាការចាប់ផ្តើមស៊ើបអង្កេតរឿងបន្លំប័ណ្ណវ៉ាក់សាំងនេះ។ គ្រូបង្វឹកវ័យ ៤៧ឆ្នាំរូបនេះធ្លាប់បានបដិសេធថាមិនបានធ្វើរឿងនេះឡើយ ហើយការសំរេចលាលែងពីតំណែងនេះគឺដោយសារស្មុគស្មាញ នឹងស្ថានភាពការងារបច្ចុប្បន្ន។ Werder Bremen កំពុងឈរលេខ ៨ ក្នុងតារាងក្របខណ្ឌទីពីរអាល្លឺម៉ង់ Bundesliga 2៕
អត្ថបទ៖នាង សុភាវុធ