ព្រះខ័នរាជ និងបឹងកេត ឈ្នះ ខណៈទ័ព វាយបកស្មើវិសាខា ក្នុងជើងទី១ នៃវគ្គ ១/៤ ពានសម្ដេចតេជោ

2025/02/27 07:08:09 pm        182

ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេត បានទទួលជ័យជម្នះរៀងខ្លួន នៅក្នុងជំនួបជើងទី១ វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ គ្រាដែលក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ(ទ័ព) បានវាយបកស្មើក្រុមវិសាខា ២-២ នៅកីឡដ្ឋានស្ដាតចាស់ កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្រាប់ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ២-០ នៅកីឡដ្ឋានគិរីវង់ ខេត្តតាកែវ ដែលធ្វើសម្រេចដោយកីឡាករ Bounkong Bounphachan ទាំង ២គ្រាប់ នៅនាទី៥៨ និងនាទី៦២ បន្ទាប់ពីវគ្គទី១ ក្រុមទាំងពីរ បានរក្សាលទ្ធផល ០-០ ។

រីឯក្រុមនាគខៀវបឹងកេតវិញ បានយកឈ្នះក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ២-០ ដូចគ្នា ។ ជំនួបដ៏តានតឹងនេះ វគ្គទី១ ក្រុមទាំងពីរ ក៏បានរក្សាលទ្ធផល ០-០ ផងដែរ មុនកីឡាករ ស្លេះ ស៊េន រកបានគ្រាប់នាំមុខ នៅនាទី៥៤ និងកីឡាករ ម៉ាត់ នូរុណ នៅនាទី៩០+២ ដើម្បីធានាជ័យជម្នះក្រៅដី ។

ដោយឡែកជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋានស្ដាតចាស់ វិសាខា បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន នៅវគ្គទី១ ដោយកីឡាករ Karasausks Artus នៅនាទី១៦ និង ស៊ិន សុវណ្ណមករា នៅនាទី៤៥+២ ។ ប៉ុន្ដែវគ្គទី២ ក្រុមកងយោធពលខេមរភូមិន្ទ បានព្យាយាមវាយសម្រុកវិញ រហូតរកបាន ២គ្រាប់តាមស្មើ ដោយកីឡាករ ស្រេង សុខគា នៅនាទី៥៩ និងប្រធានក្រុម Tetsuaki Misawa នៅនាទី៧២ ។

តាមរយៈលទ្ធផលបណ្ដោះអាសន្ន នៅជើងទី១ នេះ គេឃើញក្រុមព្រះខ័នរាជស្វាយរៀង និងបឹងកេត សុទ្ធតែមានប្រៀប ដ្បិតមានគ្រាប់បាល់ចំណេញ ២គ្រាប់ដូចគ្នា សម្រាប់ធ្វើដើមទុនមុ នបើកទ្វារផ្ទះទទួលការប្រកួតកាត់សេចក្ដី នៅជើងទី២ ដែលគ្រោងប្រកួតនាដើមខែមេសា គ្រាដែលក្រុមកងយោធពលខេមរភូមិន្ទ និងវិសាខា សុទ្ធតែមានសង្ឃឹមខ្ពស់រៀងៗខ្លួន ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិឆ្នាំនេះ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm