ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃពុធ បានបង្កើនក្តីសង្ឃឹមសម្រាប់ការផ្អាករយៈពេលមួយខែលើការដំឡើងពន្ធថ្មីតឹងហួសហេតុលើការនាំចូលពីប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា ដោយនិយាយថា វាអាចចូលជាធរមាននៅថ្ងៃទី២ ខែមេសា ហើយបានដំឡើងពន្ធ២៥ ភាគរយលើរថយន្តសហភាពអឺរ៉ុប និងទំនិញផ្សេងទៀត។

ទោះជាយ៉ាងណា មន្ត្រីសេតវិមានម្នាក់បាននិយាយថា ថ្ងៃផុតកំណត់នៅថ្ងៃទី៤ ខែមីនា កាលពីពេលមុនរបស់លោក Trump សម្រាប់ពន្ធ២៥ភាគរយលើទំនិញរបស់ប្រទេសម៉ិកស៊ិក និងកាណាដា នៅតែមានជាធរមាន «នៅពេលនេះ» ដោយរង់ចាំការពិនិត្យឡើងវិញរបស់លោកអំពីចំណាត់ការរបស់ប្រទេសម៉ិកស៊ិក និងកាណាដា ដើម្បីទប់ស្កាត់នៅព្រំដែនរបស់ប្រទេសទាំងពី និងបញ្ឈប់លំហូរជនអន្តោប្រវេសន៍ និងសារធាតុហ្វង់តានីលអាភៀន ចូលទៅក្នុងសហរដ្ឋអាមេរិក។

លោក Trump បានធ្វើឲ្យច្របូកច្របល់ក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់លោកកាលពីថ្ងៃពុធ នៅពេលដែលលោកត្រូវបានគេសួរអំពីពេលវេលាសម្រាប់ការចាប់ផ្តើមដំឡើងពន្ធសម្រាប់ប្រទេសកាណាដា និងម៉ិកស៊ិក ហើយបានឆ្លើយតបថា វានឹងកើតឡើងនៅថ្ងៃទី២ ខែមេសា។
ការអត្ថាធិប្បាយរបស់លោក Trump បានជំរុញឱ្យតម្លៃប្រាក់ដុល្លារកាណាដា និងប្រាក់ប៉េសូរបស់ប្រទេសម៉ិកស៊ិក កើនឡើងធៀបនឹងប្រាក់ដុល្លារអាមេរិក។