លោក Juan Carlos Calvimontes អនុរដ្ឋមន្ត្រីការពារស៊ីវិល បាននិយាយកាលពីថ្ងៃពុធថា ភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសបូលីវី បានឆក់យកជីវិតមនុស្សសរុប ៣៧ នាក់ ចាប់តាំងពីខែវិច្ឆិកា មក។

មន្ត្រីរូបនេះ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «ចំនួនអ្នកស្លាប់បានកើនឡើងដល់៣៧នាក់ ដែលក្នុងនោះ១៦នាក់ស្ថិតនៅក្នុងទីក្រុង Cochabamba ហើយមនុស្ស៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
បន្ថែមលើទីក្រុង Cochabamba អ្នកស្លាប់ក៏ត្រូវបានចុះបញ្ជីនៅក្រុង ចំនួន៥ផ្សេងទៀត ហើយមនុស្ស៦នាក់ទៀត ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួននៅក្នុងក្រុងចំនួន៣។

លោកបាននិយាយថា លំនៅឋានចំនួន៣៧៩ខ្នង ត្រូវបានបំផ្លាញ ហើយសហគមន៍ដែលរងផលប៉ះពាល់មានចំនួន១.៦៨៤សហគមន៍ ដោយសារតែភ្លៀងធ្លាក់ខ្លាំង។
ការព្រមានអំពីអាកាសធាតុពីការិយាល័យសេវាឧតុនិយមនិងជលសាស្ត្រជាតិ នៅតែមានជាធរមានសម្រាប់ក្រុងមួយចំនួន។