បាតុកររាប់សិបនាក់បានដើរតវ៉ាឆ្លងកាត់សាលប្រជុំព្រឹទ្ធសភាសហរដ្ឋអាមេរិក ដោយបញ្ចេញសារខឹងសម្បាររបស់ពួកគេប្រាប់មន្រ្តីជាន់ខ្ពស់ ដែលជាផ្នែកនៃកំណើនការតវ៉ា និងលាលែងតំណែង ដើម្បីប្រឆាំងនឹងការកាត់បន្ថយកម្លាំងពលកម្មរបស់រដ្ឋាភិបាល ដឹកនាំដោយលោកមហាសេដ្ឋី Elon Musk ។

បុគ្គលិកសន្តិសុខបានព្រមានពួកគេកុំឱ្យតវ៉ាបិទសាលប្រជុំដ៏មមាញឹកនោះ ប៉ុន្តែបាតុករនៅតែសម្រុកទៅកាន់ការិយាល័យរបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋជាច្រើននាក់ រួមទាំងមេដឹកនាំសំឡេងភាគច្រើនក្នុងសភា គឺលោក John Thune ដើម្បីបង្ហាញពីទុក្ខព្រួយរបស់ពួកគេ។

ការបង្រ្កាបដែលមិនធ្លាប់មានពីមុនមករបស់លោក Musk ប្រឆាំងនឹងកម្លាំងពលកម្មមន្ត្រីរាជការសហរដ្ឋអាមេរិក ក្នុងសប្តាហ៍ដំបូងនៃរដ្ឋបាលលើកទីពីររបស់លោកប្រធានាធិបតី Donald Trump បានធ្វើឱ្យភ្នាក់ងារទាំងមូល និងបុគ្គលិករដ្ឋាភិបាលជាច្រើន ពោរពេញដោយភាពមិនច្បាស់លាស់។

ការតស៊ូប្រឆាំងនឹងការបណ្ដេញបុគ្គលិកទ្រង់ទ្រាយធំនេះ កំពុងលេចឡើងក្នុងចំណោមកម្មករសហព័ន្ធបច្ចុប្បន្ន និងអតីត ដែលកំពុងឆ្លើយតបជាមួយនឹងបាតុកម្ម យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយ ការលាលែងពីតំណែង និងការប្តឹងផ្តល់ផ្លូវច្បាប់ជាច្រើន៕