ស្រូវប្រាំងជាង២ម៉ឺនតោនត្រូវបានពលរដ្ឋខេត្តស្វាយរៀងធ្វើការប្រមូលទុកដាក់

2025/02/27 10:10:51 pm        123

ស្វាយរៀង ៖ លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះបានប្រាប់ទូរទស្សន៍BTV តាមសារលេឡេក្រាមឲ្យដឹងថា ស្រូវប្រាំង ចំនួន២ម៉ឺន ៦ពាន់ ៨៥៧តោន ត្រូវបានពលរដ្ឋនៅក្នុងខេត្តធ្វើការប្រមូលទុកដាក់ជាបណ្តើរៗហើយ បន្ទាប់ពីក្រុមកសិករក្នុងស្រុក និងក្រុងមួយចំនួនក្នុងខេត្តបានចុះធ្វើការសាបព្រោះ បន្ទាប់ពីជំនន់ទឹកទន្លេ និងទឹកភ្លៀងបានស្រកស្រុតចុះ កាលពីចុងខែធ្នូ ឆ្នាំ២០២៤​ និងដើមខែមករា ឆ្នាំ២០២៥កន្លងមក ។

លោកបានបន្តថានៅឆ្នាំនេះបើទោះជាតម្លៃស្រូវមានការចុះថោកបន្តិច រួមនិង សម្ភារៈកសិកម្ម ជី ពូជ ប្រេងឥន្ទនៈ និងកំរ៉ៃភ្ជួររាស់  ច្រូតកាត់មានតម្លៃថ្លៃ ក៏ពិតមែន តែកសិករដែលមានដីទំនាប និងដីជាប់ប្រពន្ធ័ធារាស្រ្ត  លោកនៅតែធ្វើការងារបង្កបង្កើនផល លើសចំនួន៥ពាន់ហិចតា លើផែនការផលិតស្រូវប្រាំងប្រចាំឆ្នាំចំនួនតែ២ម៉ឺន ៥០០ហិចតា ស្មើនិង១៣៧%ដោយទទួលបានទិន្នផលគិតជាមធ្យមក្នុងមួយហិចតាជាង៤តោន។

លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបានបន្តថា ​ទន្ទឹមនិងក្រុមកសិករធ្វើការងារប្រមូលផលស្រូវប្រាំង  នូវមានក្រុមកសិករដែលមានដីខ្ពស់និងដីសេសសល់ពីការធ្វើស្រែ បាននិងកំពុងតែធ្វើការប្រមូលផលអំពៅស្ករ ដែលក្រុមកសិករដាំនៅក្នុងរដូវវស្សាកន្លងមកចំនួនជាង៥ពាន់ហិចតាដែរ ដោយធ្វើការនាំចេញ ទៅកាន់ទីផ្សារវៀតណាមចំនួន១ពាន់ ៨២១តោន ដែលមានតម្លៃក្នុង១តោនជាង១៤ម៉ឺនរៀល ។ ដោយ ៖ ភា សារិទ្ធ


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        159
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm