នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយកាលពីថ្ងៃពុធ ថា គ្មានទំនាក់ទំនងណាសំខាន់សម្រាប់ប្រទេសរបស់លោក ជាងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក នោះទេ។
លោក Starmer បានធ្វើការអត្ថាធិប្បាយបែបនេះក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Washington, D.C. សហរដ្ឋអាមេរិក ជាកន្លែងដែលលោកបានជួបជាមួយមេដឹកនាំធុរកិច្ចនៅឯលំនៅឋានរបស់ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅសហរដ្ឋអាមេរិក លោក Peter Mandelson ។
លោក Starmer បាននិយាយក្នុងអំឡុងពេលបដិសណ្ឋារកិច្ចដែលធ្វើឡើងដើម្បីស្វាគមន៍លោកថា «យើងចង់បានភាពជាដៃគូថ្មី។ យើងចែករំលែកទស្សនៈដែលថាថ្ងៃល្អបំផុតរបស់យើងនៅខាងមុខ»។
លោក Starmer កំពុងស្ថិតនៅសហរដ្ឋអាមេរិក ដើម្បីជួបជាមួយប្រធានាធិបតី លោក លោក Donald Trump។ មុនពេលដំណើរទស្សនកិច្ច លោក Starmer បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ផ្តល់ «ការការគាំទ្រ» សន្តិសុខដល់កងរក្សាសន្តិភាពសហភាពអឺរ៉ុបនាពេលអនាគតណាមួយនៅអ៊ុយក្រែន ដោយលោកនិយាយថា វានឹងផ្តល់ឱ្យទីក្រុងគីវ នូវសន្តិភាពយូរអង្វែង ជាជាងបទឈប់បាញ់បណ្តោះអាសន្ន ហើយចក្រភពអង់គ្លេសនឹង «ដើរតួជាផ្នែកមួយ» ក្នុងតួនាទីរក្សាសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន។