កងជីវពលឃើដស៊ីរីនិយាយថា ការវាយប្រហាររបស់ទួរគី បានសម្លាប់មនុស្ស ១២នាក់ នៅភាគឦសាន ស៊ីរី

2025/02/27 10:55:31 pm        67

យ៉ាងហោចណាស់មនុស្ស ១២នាក់ ក្នុងនោះមានបុគ្គលិកយោធា និងជនស៊ីវិល ត្រូវបានសម្លាប់ កាលពីថ្ងៃពុធ នៅក្នុងការវាយប្រហារតាមអាកាសរបស់ទួរគី ដោយបានកំណត់គោលដៅទៅលើទីតំបន់ជនបទ Shaddadi នៃខេត្ត Al-Hasakah របស់ប្រទេសស៊ីរី។ នេះបើយោងតាមកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំង SDF បានថ្កោលទោសការវាយប្រហារនេះ ដោយនិយាយថា យន្តហោះចម្បាំងទួរគី និងយានដ្រូន បានវាយប្រហារទីតាំងជាច្រើន រួមទាំងប៉ុស្តិ៍យោធា តំបន់ទីក្រុង និងរថយន្តមួយគ្រឿងដែលដឹកអ្នកគង្វាលចៀម។

SDF បាននិយាយថា ការវាយប្រហារតាមអាកាសចំនួន ១៦លើក ទៅលើតំបន់វាលខ្សាច់ Ruwaishid បានសម្លាប់យុទ្ធជន SDF ចំនួន ៤នាក់ បុគ្គលិកស៊ីវិល ៦នាក់ និងអ្នកគង្វាលចៀមពីរនាក់។

ការវាយប្រហារតាមអាកាស បានកើតឡើង ចំពេលប្រតិបត្តិការយោធាទួរគី ដែលកំពុងបន្តប្រឆាំងនឹងកងកម្លាំង SDF និងក្រុមពាក់ព័ន្ធ ដែលទីក្រុងអង់ការ៉ា ចាត់ទុកថា ជាផ្នែកបន្ថែមនៃគណបក្សពលករឃើដ (PKK) ជាក្រុមដែលត្រូវបានចាត់ទុក ជាអង្គការភេរវកម្មដោយប្រទេសទួរគី។

រដ្ឋាភិបាលទួរគីមិនទាន់បានធ្វើអត្ថាធិប្បាយលើការវាយប្រហារចុងក្រោយនេះ នៅឡើយទេ ប៉ុន្តែទីក្រុងអង់ការ៉ា បានប្តេជ្ញាម្តងហើយម្តងទៀតថា នឹងបន្តប្រតិបត្តិការយោធានៅភាគខាងជើងប្រទេសស៊ីរី ដោយកំណត់គោលដៅលើតំបន់ដែលគ្រប់គ្រងដោយកងកម្លាំង SDF និងអះអាងថា នឹងទប់ស្កាត់ការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm