រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសកាតាថា សហភាពអឺរ៉ុប បានដាក់លក្ខខណ្ឌម្តងហើយម្តងទៀតនូវការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសស៊ីរី ដែលតម្រូវឲ្យ«បណ្តេញរុស្ស៊ីចេញ»។
លោក ឡាវរ៉ូវ បានពន្យល់ថា៖«អឺរ៉ុបកំពុងព្យាយាមដាក់ការទាមទារ ដែលបញ្ជាក់ថា ការបន្ធូរបន្ថយទណ្ឌកម្មណាមួយ ត្រូវតែពាក់ព័ន្ធនឹងការដករុស្ស៊ីចេញពីទឹកដីស៊ីរី» ។ «ចិត្តគំនិតនេះ បានកំណត់លក្ខណៈអឺរ៉ុប ក្នុងពេលថ្មីៗនេះ៖ ទាំងគាំទ្រយើង ឬប្រឆាំងនឹងយើង»។
លោកបានកត់សម្គាល់ថា៖«ទណ្ឌកម្មធ្វើឲ្យថប់ដង្ហើមឯកតោភាគី» ត្រូវបានដាក់ដោយលោកខាងលិច សមូហភាពលើរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី លោក បាសា អាល់អាសាដ ( Bashar al-Assad) ដែលបង្កើតបញ្ហាជាច្រើន។ រុស្ស៊ីបានតស៊ូមតិនៅអង្គការសហប្រជាជាតិរួចហើយសម្រាប់ការដកចេញជាបន្ទាន់នូវការរឹតត្បិតទាំងនេះ។ លោក ឡាវរ៉ូវ បានសង្កត់ធ្ងន់ថា៖«ទណ្ឌកម្មទាំងនេះ មិនផ្តោតលើលោក បាសា អាល់អាសាដ និងរដ្ឋាភិបាលរបស់ខ្លួនទេ តែផ្ទុយទៅវិញ ធ្វើឲ្យប៉ះពាល់ដល់ប្រជាជន ស៊ីរី។
លោកបានបន្ថែមថា ទីក្រុងមូស្គូនឹងបន្តបញ្ហានេះ និងតស៊ូមតិសម្រាប់ការដកទណ្ឌកម្មឯកតោភាគីទាំងនេះ «ដោយគ្មានលក្ខខណ្ឌណាមួយឡើយ»។