EU ប្តេជ្ញាឆ្លើយតបយ៉ាងរហ័ស និងម៉ឺងម៉ាត់ ក្រោយលោក Trump ប្រកាសដំឡើងពន្ធលើការនាំចូល

2025/02/27 11:11:55 pm        102

គណៈកម្មការអឺរ៉ុប កាលពីថ្ងៃពុធ (ទី២៦ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា ខ្លួននឹងឆ្លើយតបវិញ «យ៉ាងម៉ឺងម៉ាត់ និងឆាប់រហ័ស ប្រឆាំងនឹងការមាននូវរបាំងមិនសមហេតុផល ចំពោះពាណិជ្ជកម្មសេរី និងយុត្តិធម៌» បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា រដ្ឋបាលរបស់លោក នឹងប្រកាសពន្ធ ២៥ភាគរយលើការនាំចូលពីសហភាពអឺរ៉ុប (EU) ឆាប់ៗនេះ។

អំឡុងការឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយ ចំពោះការកត់សម្គាល់របស់លោក Trump អ្នកនាំពាក្យគណៈកម្មាការ បាននិយាយថា៖ «សហភាពអឺរ៉ុប នឹងតបតវិញយ៉ាងម៉ឺងម៉ាត់ និងឆាប់រហ័ស ប្រឆាំងនឹងការមាននូវរបាំងមិនសមហេតុផល ចំពោះពាណិជ្ជកម្មសេរី និងយុត្តិធម៌ ក្នុងនោះរួមទាំងពេលដែលការដំឡើងពន្ធ ត្រូវបានប្រើប្រាស់ ដើម្បីប្រកួតប្រជែងនឹងគោលនយោបាយស្របច្បាប់ និងមិនមានការរើសអើងផងដែរ»។

ជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែល អ្នកនាំពាក្យបានឲ្យដឹងបន្ថែមថា៖ «សហភាពអឺរ៉ុប នឹងតែងតែការពារអាជីវកម្ម បុគ្គលិក និងអ្នកប្រើប្រាស់អឺរ៉ុប ពីការយកពន្ធមិនសមហេតុផល»។

គួរបញ្ជាក់ថា អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅពេលត្រូវបានសួរថា តើលោកបានសម្រេចហើយ ឬនៅ ពាក់ព័ន្ធនឹងអត្រាពន្ធ សម្រាប់ទំនិញនាំចូលពី EU លោក Trump បានឆ្លើយតបថា៖ «យើងបានសម្រេចរួចហើយ យើងនឹងប្រកាសពីវា ក្នុងពេលឆាប់ៗនេះ ហើយនិយាយជាទូទៅ វានឹងមានកម្រិត ២៥ភាគរយ ហើយកម្រិតនោះនឹងផ្ដោតលើរថយន្ត និងទំនិញផ្សេងៗទៀត»។

ហើយលើសពីនោះទៀត លោកក៏បានលើកឡើងថា EU ត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់។ តែជាការឆ្លើយតបទៅនឹងការកត់សម្គាល់នោះ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានប្រាប់ថា «EU គឺជាទីផ្សារសេរីដ៏ធំបំផុតរបស់ពិភពលោក។ ហើយវាជាប្រយោជន៍ សម្រាប់សហរដ្ឋអាមេរិក»៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        12
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm